ភ្នំពេញ : អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី«ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩ៈ៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។
សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីបំផុស និងផ្សព្វផ្សាយ អំពីទស្សនទាន នយោបាយក្នុងវិស័យកសិកម្មនៅកម្ពុជា។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ និងអង្គការក្រៅរដ្ឋាភិបាលចូលរួម ទទួលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។
បញ្ញាក់ ៖ តម្រូវឱ្យធ្វើតេស្ដរហ័ស (Rapid Test) រកវីរ៉ុសកូវីដ-១៩ ដោយខ្លួនឯងមុនពេលចាប់ផ្ដើមកម្មវិធីសន្និសីទសារព័ត៌មាន។
វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួម៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០១២ ៤៤៤ ៩៨៨ / ០៩២ ៤៥៦ ០៣៧ ៕
ដោយ : សិលា