លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រេីននាក់ បានអញ្ជេីញចូលរួមពិធីបេីកបវេនកាលថ្មីឆ្នាំ២០២២-២០២៣នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យសុធារស ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទទី២មករាឆ្នាំ២០២៣នេះ។
ពិធីបេីកបវេនកាលសាលាបឋមសិក្សានិងវិទ្យាល័យសុធារស ដែលស្ថិតនៅភូមិ៥សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានធ្វេីឡេីងក្រោមវត្តមាន ចៅសង្កាត់ទន្លេបាសាក់ លោកខាត់ ណារិទ្ធតំណាងអោយលោកអភិបាលខណ្ឌចំការមន។
លោកចៅសង្កាត់ ខាត់ ណារិទ្ធ នៅក្នុងពិធីបន្ទាប់ពីអានសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីក្នុងឱកាសពិធីបេីកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣រួចមកលោកក៏បានថ្លែងជម្រុញដល់សិស្សានុសិស្សត្រូវខិតចំប្រឹងប្រែងរៀនសូត្រស្រូបយកចំណេះវិជ្ជាដេីម្បីអនាគតភ្លឺស្វាង និងក្លាយជាទំពាំងស្នងឬស្សីជួយដល់សង្គមជាតិ។ ក្នុងពិធី លោកខាត់ណរិទ្ធ ក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្សនិងថ្លែងអរគុណផងដែរ ដល់មាតាបិតាសិស្សដែលតែងតែងបនចូលរួមក្នុងសកម្មភាពណែនាំអប់រំកូនកូន ដេីម្បីអោយកូនចៅក្លាយទៅជាសិស្សល្អកូនល្អ ពលរដ្ឋល្អក្នុងសង្គម។
សូមជម្រាបថា សាលាបឋមសិក្សានិងអនុវិទ្យាល័យសុធារស មានអាគារសិក្សា១០ខ្នងចែកជា៤៧បន្ទប់។
សិស្សមតេយ្យមានចំនួន៤៧នាក់; សិស្សបឋមមានចំនួន៥៧០នាក់; សិស្សអនុវិទ្យាល័យមានចំនួន២០០នាក់។ សរុបសិស្សកំពុងសិក្សាទាំងអស់ មានចំនួន៨១៧នាក់។
នៅក្នុងពិធីបេីកបវេនកាលថ្ងៃនេះ ក៏មានការចែកសម្ភារះសិក្សាដល់សិស្សពូកែនិងសិស្សានុសិស្សទផងដែរ ក្នុងនោះសិស្សអនុវិទ្យាល័យទទួលបានសៀវភៅម្នាក់៣ក្បាល ប៊ិច២ដេីម ខ្មៅដៃ១ដេីម បន្ទាត់១ និងថវិកា៥ពាន់រៀលរីឯសិស្សបឋមសិក្សាទទួលបានសៀវភៅម្នាក់២ក្បាល ប៊ិច២ដេីម ខ្មៅដៃ១ដេីម បន្ទាត់១ និងថវិកា២ពាន់រៀលចំណែកលោកគ្រូ-អ្នកគ្រូទទួលបានសំពត់ហូលម្នាក់មួយផងដែរ៕ ដោយ៖ ជីណា