បង្កើតឲ្យមានការចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រមុននេះបន្ទាប់ពីសារដ៏ក្តៅគគុកមួយត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ Miss Grand Cambodia ។ សារដ៏រសើបនេះត្រូវបានក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាមានការបារម្ភជាខ្លាំងពិសេសអាចនឹងធ្វើឲ្យរាលដាលដល់កញ្ញាឯកលំដាប់រងទី៥Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ បារម្ភក៏ព្រោះតែខ្លឹមសារនៃសំណេរនេះហាក់បង្កប់ដោយអត្ថន័យចម្លែកមួយស្របពេលដែលកម្មវិធីប្រគួតMiss Grand Cambodia ត្រៀមផ្លាស់ប្តូរក្រុមហ៊ុនថ្មីដើម្បីគ្រប់គ្រងការប្រគួតចាប់ពីឆ្នាំ ២០២៣នេះតទៅគឺប្តូរពីការគ្រប់គ្រងរបស់ផលិតកម្មមហាហង្សរបស់លោកអ៊ិន សុភិន ទៅកាន់ក្រុមហ៊ុនHK7 របស់លោកស្រី អ៊ឹម សុគន្ធាវិញ។ សារនេះមានន័យទាំងស្រុងថា”ពេលទំនេរបន្តិចក្រុមហ៊ុនមហាហង្សនិងធ្វើការបកស្រាយរឿងមួយចំនួនស្ដីអំពី Miss Grand Cambodia 🇰🇭 2022 and MGI 2022 របស់ K. Nawat and K. Teresa ថាមានចរិកបែបណា?”។ សារនេះបានបង្កើតឲ្យមានមតិចម្រុះជាច្រើន ពិសេសគឺការព្រួយបារម្ភថាអាចនឹងរាលដាល់ដល់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីរហូតមានសារជាច្រើនស្នើកុំឲ្យមានការលើកឡើងណាមួយប៉ះពាល់ទៅដល់កញ្ញាថែមទៀតផង ខណៈដែលគណនីយនិយាយពីកញ្ញាឯកមួយចំនួននៅកម្ពុជាក៏បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជុំវិញការទម្លាយសារក្តៅគគុកថ្មីក្រោយដាច់ឆ្នាំចាស់ភ្លាម។ គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបាននៅឡើយទេជុំវិញសារដែលត្រូវបានទម្លាយនៅព្រឹកមិញនេះ។ ខណៈដែលកញ្ញាពេជ្រ វត្តី សារ៉ាវឌ្ឍី និងអ្នកគ្រប់គ្រងអន្តរជាតិ លោក ណាវ៉ាត់ ក៏នៅមិនទាន់បញ្ចេញសារប្រតិកម្មណាមួយនឹងខ្លឹមសារសំណេរខាងលើនេះនៅឡើយទេ។ អ្វីដែលជាការកត់សម្គាល់គឺសារនេះត្រូវបានបញ្ចេញស្របនឹងពេលដែលអ្នកគាំទ្រទន្ទឹងរងចាំអស់ប្រមាណ៣ខែដើម្បីស្វាគមន៍វត្តមានវិលត្រឡប់របស់មកកម្ពុជាវិញ របស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ទាប់ពីនាងចេញទៅប្រគួតលើឆាកអន្តរជាតិ និងបន្តការងារដែលអ្នកគ្រប់គ្រងកម្មវិធីថ្នាក់អន្តរជាតិផ្តល់ឲ្យនាងនៅប្រទេសថៃនោះ។ យប់ថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៣នេះ គេជឿជាក់ថា មានក្រុមអ្នកគាំត្រពេជ្រ វត្តីសារ៉ាវឌ្ឍីជាច្រើននាក់នឹងប្រមូលផ្តុំគ្នាចាំទទួលស្វាគមន៍នាងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលយន្តហោះនាងនឹងមកដល់កម្ពុជានៅវេលាម៉ោង៧ និង៣០នាទីយប់។ ទោះជាយ៉ាងណាគេនៅបន្តរងចាំការបញ្ជាក់បន្ថែម និងតាមដានបន្តទៀតថាតើករណីនេះនឹងទៅជាយ៉ាងណា ៕ ដោយ៖ វឌ្ឍនា