សមត្ថកិច្ចចុះបង្ក្រាបនិងរុះរើលបប្រឺស១០០ នៅចំណុចកោះក្របីស្ថិតក្នុង ក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០២៣នេះថា, ក្រោមការបញ្ចាផ្ទាល់ពីលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋវាលជលផលផ្សារឆ្នាំង ដឹកនាំកម្លាំងចុះបង្ក្រាប និងរុះរើលបប្រឺស ១០០ អស់ជាច្រើនខ្សែ កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ។

ការបង្ក្រាប និងចុះរុះរើលបប្រឺស១០០ ខាងលើនេះធ្វើឡើងនៅចំនុចក្បាលកោះក្របី ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ផ្សារ ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ក្រោយការបង្ក្រាបនិងរុះរើលបប្រឹស
១០០នៅចំណុចខាងលើរួច វត្ថុតាងត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលជលផល
យកទៅរក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា បទល្មើស​លប​ប្រឺ​ស​១០០ ឬលបកន្ទុយកណ្តុរនេះគឺមានអ្នក នេសាទបីក្រុមមានគ្នាចំនួនប្រហែល ជា ១០នាក់ បាន​ដាក់ពេញ​ផ្ទៃទន្លេ ដោយក្នុង ម្នាក់ៗដាក់លបប្រឺស១០០នេះ មិនក្រោម១០០ខ្សែឡើយ ដែល​ចំនួនសរុប
នៃការដាក់ទាំងអស់មិនក្រោម១០០០ខ្សែនោះទេ។

ក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះដាក់តាមខ្នើត និងរដូវកាលដែលកេដឹងថាត្រីចរាចរណ៍ឆ្លងកាត់ រួចសារទុក មាន
ឱកាសដល់ពេលត្រីត្រូវបាននាំគ្នាដាក់បន្ត ដូច្នេះទើបពេលសមត្ថកិច្ចចុះបង្ក្រាប និងរុះរើឃើញតែចំនួនតិចតួចប៉ុណ្ណោះ ។

ការ​នេសាទ​លប​ប្រើ​១០០ គឺក្រុមអ្នក
នេសាទល្មើសច្បាប់ទាំងនោះដាក់ដល់​បាតទន្លេ ដោយចង​យុថ្កា​ជាមួយ​ចុង​សងខាង​នៃ​លប​ប្រឺ​ស​១០០ រួច​ទម្លាក់​ចូល​ទៅ​បាតទន្លេ ហើយផ្នែកខាងលើយកប៊ីដុងចងជាកុំសួលរាប់ពាន់ប៊ីដុងបណ្តែតព្រោងព្រាតលើផ្ទៃទឹកទន្លេ និងមានការប្រើប្រាស់ម៉ាស៊ីនខ្យល់មុជទឹក និងមានម៉ាស៊ីនអូសទាញសារលបក្នុង​១​លប​ៗ
គេ​អាច​នេសាទ​បាន​ពី​១០០ ទៅ​៣០០​គីឡូក្រាម​។

...

ប្រជានេសាទនៅតំបន់នោះមានការត្រេកអរ និងកោតសរសើរយ៉ាងខ្លាំងចំពោះចំណាត់ ការ និងការចេញបទ
បញ្ជាបង្ក្រាបបទល្មើសនេសាទលបប្រឺស១០០នាពេលនេះ ព្រោះការដាក់​
លប​ប្រឺ​ស​១០០យ៉ាងច្រើនស​ន្ឋឹ​កកបែប​នេះ វា​មិន​ត្រឹមតែ​បំផ្លាញ ដល់​ធនធាន​ជលផល ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​
ឱឱ្យស្ទះ ចរាចរណ៍​ផ្លូវទឹក​ទៀត​ផង៕ ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print