លោក ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែបចូលរួមលែងអណ្តើកសមុទ្រយក្សទម្ងន់៣៤គីឡូក្រាម

ចែករំលែក៖

ខេត្តកែប៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះលោក ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប បានអញ្ជើញចូលរួមលែងអណ្តើកសមុទ្រយក្សទម្ងន់៣៤គីឡូក្រាមដែលប្រជានេសាទអូសអួនបាន។ ពិធីនេះក៏មានការចូលរួមពីលោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផលកែប ប៉ូលិសការពារព្រំដែនទឹក វរ៤៣០ ប្រចាំខេត្តកែបផងដែរ។

មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកែប និងប៉ូលិសការពារព្រំដែនទឹកវរ៤៣០ ប្រចាំខេត្តកែប សហការជាមួយអង្កការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) និងអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្តីនៅកម្ពុជា (CWDCC) បានធ្វើការជួយសង្រ្គោះអណ្តើកយក្សពីអ្នកនេសាទ ដោយជាប់អួនអូសដើម្បីធ្វើការលែងចូលទៅក្នុងសមុទ្រវិញ។
សូមបញ្ជាក់ថា សត្វអណ្ដើកសមុទ្រនេះមានស្លាកលេខសម្គាល់ KH2018 និងមានទម្ងន់៣៤គីឡូក្រាម ប្រវែងបណ្ដោយ៦៨សង់ទីម៉ែត្រ និងទទឹងប្រវែង៦២សង់ទីម៉ែត្រ៕ ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print