លួចគ្រឿងបន្លាស់រថយន្តបានសម្រេចហើយ​ ព្រឹកឡើងយកមកលក់វិញ សមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់​ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់​ ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះលួចយកគ្រឿងបន្លាស់រថយន្ត​ បាន​ជាច្រើនហើយគេចខ្លួនបាត់​ លុះព្រឹកឡើងបក្ខពួកជនសង្ស័យម្នាក់បានយកមកលក់វិញ​ ក៏ត្រូវឃាត់ខ្លួនតែម្តង​ ។

ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ បានកើតឡើងកាល​ពី​វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុច​ផ្ទះលេខ៨៥ ផ្លូវលេខ១៥៦ ក្រុមទី៧ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌ ទួលគោក រាជធានីាភ្នំពេញ​ ។

ជនសង្ស័យ​ទាំង​០២នាក់ដែលត្រូវឃាត់ខ្លួននោះ ទី​១-ឈ្មោះ សុខ បូរ៉ា ហៅ រ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​,ទី២ឈ្មោះ អ៊ំ សីហា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ ត្រពាំងសុពណ៌ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ ភាព ចាន់ថន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះលេខ៧២អា ផ្លូវលេខ២២៥ សង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក ។ ​​សំភារះដែលបាត់បង់មាន៖ ម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង សេ៥០ ពណ៌ខៀវចាស់ គ្មានពាក់ស្លាកលេខ; ឌីណាម៉ូរថយន្ត ៤០គ្រាប់ និងម៉ូប៊ីន ១០០គ្រាប់ ;​ប័ណ្ណសំគាល់ម៉ូតូ០១សន្លឹក ,ធុងទឹករថយន្ត០២ និង សំបកកង់រថយន្ត ចំនួន០២គ្រាប់​ ។

​​តាមប្រពភព័ត៍មានពីមន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១​ បានឲ្យដឹងថា​ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៧យប់ ជនរងគ្រោះបានបិទទ្វារតូបកន្លែងលក់គ្រឿងបន្លាស់រថយន្ត ហើយបានទៅផ្ទះសម្រាក លុះដល់ម៉ោង ប្រហែលជា៥ភ្លឺ ស្រាប់តែអ្នកជិតខាងបានទូរស័ព្ទប្រាប់ថា​ មានចោរគាស់ផ្ទះយកសំភារះអស់មួយចំនួនគេចខ្លួនដោយសុវត្តិភាព​ ។

ក្រោយកើតហេតុ ជនរងគ្រោះបានទូរស័ព្ទប្រាប់បងប្អូនឲ្យជួយមើលតាមឃ្លាំង ក្រែងមានអ្នកណាយកឌីណាម៉ូ និងម៉ូប៊ីនរថយន្តមកលក់​ ហើយលុះដល់ម៉ោងឃាត់ខ្លួន ស្រាប់តែ ជនសង្ស័យទី២ឈ្មោះ អ៊ុ សីហា បានយកម៉ូប៊ីនរថយន្តមកលក់​ នៅចំណុចផ្លូវលេខ២០២ សង្កាត់ផ្សារដេប៉ូទី១ ម្តុំផ្ទះជនរងគ្រោះ​ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនបានម្នាក់​ យកមកសាកសួរ ទើបធ្វើការស្រាវជ្រាវឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ សុខ បូរ៉ា ។ចំណែកឯវត្ថុតាំងចាប់យកពីជនសង្ស័យមានៈ​​ ​ម៉ូប៊ីនរថយន្តចំនួន១១គ្រាប់​ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាំង​ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការតាមនីតិវិធី​ ៕

unnamed

unnamed (1)

ដោយ៖ ស​ ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print