ភ្នំពេញ : អនុសាសន៍ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាការដាស់តឿន ហើយក៏ជាមេរៀន ដ៏សំខាន់បំផុត ដែលថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និយាយរួមមន្ត្រីរដ្ឋបាលមុខងារសាធារណៈ ត្រូវអនុវត្តអោយបាន ទើបប្រទេសជាតិយើងកាន់តែអភិវឌ្ឍន៍ខ្លាំង យុត្តិធម៌សង្គមត្រូវតែមាន គឺ អនុសាសន៍ ចំនួន ១១សំខាន់ៗ
” ជាតិជាមន្ត្រីដែលល្អ ”
១-ជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត
២-កុំធ្វើជាមន្ត្រីជើង ១០ ត្រូវធ្វើជាមន្ត្រីជើង ២
៣-កុំធ្វើជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី ១
៤- កុំធ្វើជាមន្ត្រីដែលមានជម្ងឺតួឯក
៥ . កុំចាំការងាររត់មករកយើង យើងត្រូវរត់រកការងារ
៦ – កុំប្រកាន់ឥរិយាបថ ជាន់ធាង កាប់មក
៧-កុំប្រមាថ កុំធ្លោយ កុំបណ្ដោយ កុំបំពាន កុំបាត់ម្ចាស់ការ
៨- ដាក់ខ្លួនឲ្យទាប ឫកពាសុភាព មារយាទខ្ពស់ កុំបាត់ម្ចាស់ការ
៩- ប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិ ៤យ៉ាងវប្បធម៌សេវាសាធារណៈ , ឆន្ទៈម្ចាស់ការ, ភក្តីភាព ,និង មនសិការវិជ្ជាជីវៈ
១០- អនុវត្តគោលការណ៍ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និង ព្យាបាល
១១. កុំធ្វើជា ” មន្ត្រីធូរបឹ្រង តឹងប្រាស់ ” ។ នេះជាការដាស់តឿន ហើយក៏ជាមេរៀនផងដែរ ៕
ដោយ : សុខ ខេមរា