ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ដែលជាមុខសញ្ញាគាស់ផ្ទះលួចម៉ូតូយ៉ាងសកម្មត្រូវកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនករណីលួចម៉ូតូបានតាំងពីយប់ប្រហែលម៉ោង១២កណ្ដាលអាធ្រាត យកមកលាក់ទុកនៅម្ដុំដីវាលក្រោយបុរីកីឡា ខណៈនោះកម្លាំងល្បាតក្នុងមូលដ្ឋានឃើញសង្ស័យក៏យកម៉ូតូរក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលវាលវង់ លុះព្រឹកព្រលឹមម៉ោង៦និង១៥នាទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យមកយកម៉ូតូដែលលួចបានលាក់ទុក នោះកម្លាំងនគរបាលឃ្លាំមើលនៅចំណុចនោះឃាត់ខ្លួនបានម្នាក់និងម្នាក់ទៀតគេចខ្លួនតែម្ដង ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវបេតុង ចំណុចរថយន្តក្រុងក្បែរសាលាខណ្ឌ៧មករា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ រ៉ា ឆាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករនៅផ្សារនាគមាស ត្រូវឃាត់ខ្លួនជាក់ស្តែងពេលមកយកម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BA-4898 និងជនសង្ស័យម្នាក់ទៀតរត់បាត់មានឈ្មោះ ដិន ឡេ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមជនសង្ស័យមានគ្នាចំនួន២នាក់មកលួចម៉ូតូនៅក្បែរផ្ទះសំណាក់សាលាខណ្ឌ៧មករាពេលជនរងគ្រោះចេញមកយកម៉ូតូស្រាប់តែបាត់ខណៈនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលវាល់វង់រួចបានបន្តិចក៏ត្រូវបានកម្លាំងល្បាតក្នុងមូលដ្ឋានយកម៉ូតូមកប៉ុស្តិ៍ពេលនោះម្ចាស់ម៉ូតូស្គាល់ថាជាម៉ូតូរបស់គាត់ដែលបាត់ ។
ប្រភពបន្តថា រហូតមកដល់វេលាម៉ោង១១និង៣០ថ្ងៃដដែលនៅត្រង់ចំណុចផ្ទះជួលមួយកន្លែងផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌ៧មករា ក៏បានធ្វើការស្រាវជ្រាវទើបឈានទៅឃាត់ខ្លួនជនសង្ស័យ៤នាក់ទៀត រួមមានកាំបិត ដាវសាមូរ៉ៃមួយ នឹងដែកសំរាប់កាចកម៉ូតូផងដែរ។
បច្ចយប្បន្នជនសង្ស័យទាំង៥នាក់នេះត្រូវបាននរគបាល៧មករាបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្នាននរគបាលខណ្ឌ៧មករាដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សរស្មី