ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Inter Milan បាននិយាយថា គាត់សង្ឃឹមថា របួសរបស់គាត់ និងការចាកចេញពីជម្រើសជាតិក្នុងការប្រកួត World Cup មុនកំណត់របស់បែលហ្ស៊ិក ហើយត្រលប់ទៅទម្រង់លេងសម្រាប់ក្លិបអ៊ីតាលីក្នុងគោលបំណងពិភាក្សាអំពីការផ្ទេរជាអចិន្ត្រៃយ៍ពី Chelsea ។
Lukaku បានខកខានការប្រកួតជាច្រើនក្នុងពាក់កណ្តាលរដូវកាលនេះ ដោយសារតែរបួសសរសៃពួរ និងភ្លៅ ដែលប៉ះពាល់ដល់ការវិលត្រឡប់របស់គាត់ទៅកាន់ក្រុមជម្រើសជាតិ ខណៈដែលបែលហ្ស៊ិកធ្លាក់ចេញពី World Cup ត្រឹមវគ្គចែកពូល។
កីឡាករវ័យ២៩ឆ្នាំរូបនេះកំពុងខ្ចីជើងពី Chelsea ហើយការផ្ទេរជាអចិន្ត្រៃយ៍ត្រលប់ទៅ Inter Milan អាចជារឿងពិបាក ខណៈដែលក្រុមនៅ Premier League សម្លឹងរកការយកមកវិញនូវតម្លៃ៩៧.៥លានផោន (១១៧.៥០លានដុល្លារ) ដែលពួកគេបានចំណាយលើក្លិប Serie A កាលពីខែសីហា ឆ្នាំ២០២១។
Lukaku បាននិយាយថា “គ្រប់គ្នាដឹងពីអ្វីដែលខ្ញុំចង់បាន ឥឡូវនេះខ្ញុំត្រូវធ្វើអ្វីដែលចាំបាច់ជាមួយក្រុមដើម្បីធ្វើឱ្យ Inter Milan ឈ្នះ ហើយបន្ទាប់មកយើងអាចនិយាយជាមួយ Chelsea។ គំនិតនេះគឺចង់បញ្ចប់អាជីពរបស់ខ្ញុំជាមួយក្លិបកុមារភាព Anderlecht។ខ្ញុំនៅ Inter Milan តែងតែមានមហិច្ឆតាដើម្បីរក្សាការរីកលូតលាស់។ ខ្ញុំចង់បន្តនៅទីនេះ ហើយធ្វើរឿងឱ្យត្រូវ ខ្ញុំសង្ឃឹមថានឹងធ្វើបានល្អជាមួយ Inter Milan ក្នុងរយៈពេល៦ខែខាងមុខ ធ្វើការឱ្យដល់អតិបរមា ហើយបន្ទាប់មកនៅចុងបញ្ចប់ យើងបាននិយាយជាមួយ Chelsea ហើយសង្ឃឹមថានឹងរកដំណោះស្រាយ“។
Lukaku បានបន្តថា របួសរយៈពេលវែងនេះគឺជាលើកទី១ហើយដែលគាត់បានខកខានការប្រកួតជាច្រើនក្នុងអាជីពរបស់គាត់ដោយបន្ថែមថា ផ្ទះរបស់គាត់ស្រដៀងនឹងមន្ទីរពេទ្យ ខណៈដែលគាត់ចង់ជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។
យុទ្ធនាការរបស់បែលហ្ស៊ិកក្នុងប្រទេសកាតាបានបញ្ចប់ដោយខ្សែប្រយុទ្ធរូបនេះត្រូវបានលួងលោមដោយជំនួយការគ្រូបង្វឹករបស់បែលហ្ស៊ិកលោក Thierry Henry ខណៈ Lukaku និយាយថា អតីតកីឡាករជម្រើសជាតិបារាំងរូបនេះគឺជាបេក្ខភាព “ដ៏ល្អ” ក្នុងការឡើងកាន់តំណែងបន្ទាប់ពីលោក Roberto Martinez លាលែងពីតំណែងជាគ្រូជម្រើសជាតិបែលហ្ស៊ិក។
Lukaku បានអះអាថា “សម្រាប់ខ្ញុំលោក Henry គឺជាគ្រូបង្វឹកបន្ទាប់របស់បែលហ្ស៊ិក។ គ្មានការសង្ស័យទេ ខ្ញុំនិយាយដោយបើកចំហរ គាត់នឹងក្លាយជាគ្រូបង្វឹកបន្ទាប់។ គាត់ មាន ការ គោរព ពី កីឡាករ ទាំង អស់ គាត់ ឈ្នះ គ្រប់ យ៉ាង គាត់ ចេះ បង្វឹក គាត់ ដឹង ពីអ្វី ដែល យើង ត្រូវ ធ្វើ ដើម្បី ទៅ ដល់ ទីនោះ។ គាត់ ចង់ ឈ្នះ ហើយ ខ្ញុំ មិន គិត ថា សហព័ន្ធ នឹង ទទួល បាន គ្រូ បង្វឹក ម្នាក់ ដែលចង់ ផ្លាស់ ប្តូរ អ្វី ៗ ទាំង អស់ ហើយ ចាប់ ផ្តើម ពី ដំបូង ឡើយ” ៕ (រូបភាព ៖ Reuters/CNA)