ហ្វីលីពីន បញ្ជាឱ្យឧត្តមសេនីយ៍ប៉ូលិសកំពូលទាំងអស់លាលែងពីតំណែង

ចែករំលែក៖

រដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃទី៤ ខែមករា បានបញ្ជាឱ្យវរសេនីយ៍ឯក និងឧត្តមសេនីយ៍ ប៉ូលិសទាំងអស់ ដាក់លិខិតលាលែងពីតំណែង បន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេ មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

លើសពីនេះ មន្ត្រីរដ្ឋាភិបាលហ្វីលីពីន ដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ ស្រដៀងគ្នានេះក៏ត្រូវបាន សុំលាលែងពីតំណែងផងដែរ។ ពួកគេនឹងបន្តអនុវត្តភារកិច្ចរបស់ខ្លួន រហូតដល់ការលាលែងរបស់ពួកគេត្រូវបានទទួលយក។ នេះមានន័យថា ការលាលែងពីតំណែងច្រើនទំនងជានឹង កើតឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលក្នុងតំបន់ លោក Benhur Abalos បាននិយាយថា ការសម្រេចចិត្តរបស់លោក ក្នុងការចុះចេញពីតំណែងគឺជាមធ្យោបាយតែមួយគត់ ក្នុងការសម្អាតនិងចាប់ផ្តើម ប៉ូលិសជាតិហ្វីលីពីន (PNP)ជាថ្មីឡើងវិញ។ ទីភ្នាក់ងារនេះ គឺជាកម្លាំងដ៏សំខាន់ នៅក្នុងសង្គ្រាមដ៏តឹងរុឹងរបស់អតីតប្រធានាធិបតី Rodrigo Duterte លើគ្រឿងញៀន។
“យើងមានបញ្ហាធំនៅក្នុងកម្លាំងប៉ូលិស យើងមានមេទ័ព និងវរសេនីយ៍ឯក ពាក់ព័ន្ធនឹងគ្រឿងញៀន ហើយដោយផ្អែកលើអនុសាសន៍ របស់ប្រធាន PNP និងមន្រ្តីដទៃទៀត ខ្ញុំសូមអំពាវនាវដល់វរសេនីយឯក និងឧត្តមសេនីយ៍ទាំងអស់ ឱ្យដាក់លិខិតលាលែងពីតំណែងរបស់ពួកគេ»។
លោក Duterte ដែលធ្លាប់ធ្វើជាប្រធានាធិបតីពីឆ្នាំ 2016 ដល់ឆ្នាំ 2022 ពីមុន បានដាក់ឈ្មោះឧត្តមសេនីយ៍ជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់។ ខ្លះត្រូវបានគេបណ្ដេញចេញ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានបទល្មើសព្រហ្មទណ្ឌឡើយ៕ ដោយធីរីណា

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print