ក្របខ័ណ្ឌបាល់ទាត់អេស្ប៉ាញ La Liga បានលើកឡើងថា ខ្លួនបានដាក់ការចោទប្រកាន់ពាក់ព័ន្ធនឹងការបំពានការរើសអើងជាតិសាសន៍របស់ខ្សែប្រយុទ្ធ Vinicius Jr ទៅ “ស្ថាប័នតុលាការរដ្ឋបាល និងកីឡាដែលពាក់ព័ន្ធ” ។
ខ្សែបម្រើស្លាបរបស់ក្លិប Real Madrid វ័យ២២ឆ្នាំរូបនេះបាននិយាយកាលពីសប្តាហ៍មុនថា លីកអេស្ប៉ាញ “នៅតែបន្តធ្វើអ្វីទាំងអស់” អំពី “ការរើសអើងជាតិសាសន៍” ក្នុងការចូលរួមការប្រកួត។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះហាក់ដូចជាទទួលរងនូវការតិះដៀលរើសអើងជាតិសាសន៍ពីសំណាក់អ្នកគាំទ្រអំឡុងពេលប្រកួតឈ្នះ ២–០ នៅលើទឹកដីក្រុម Real Valladolid កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ La Liga បានប្រកាសថា អាកប្បកិរិយាបំពានមិនមានកន្លែងនៅក្នុងកីឡាទេ។ ការចោទប្រកាន់ព្រហ្មទណ្ឌសម្រាប់ឧក្រិដ្ឋកម្មស្អប់ខ្ពើម ដែលត្រូវបានគាំទ្រដោយវីដេអូឃ្លីប ដែលត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម ត្រូវបានដាក់ទៅកាន់តុលាការ Valladolid Magistrates នៃ La Liga ។
លីកបានសង្កត់ធ្ងន់ថា ខ្លួននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បី “លុបបំបាត់រាល់អំពើហិង្សា ការរើសអើងជាតិសាសន៍ ឬការរើសអើងពូជសាសន៍ក្នុង និងក្រៅកីឡដ្ឋាន“។
នៅកន្លែងដែលត្រូវបានចាត់ទុកថា ជាហានិភ័យនៃអាកប្បកិរិយារើសអើងជាតិសាសន៍ដែលអាចកើតមាននៅក្នុងកីឡាករ លីក La Liga បានបន្ថែមថា សារនឹងត្រូវបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងការស្តុកទុកការផ្សាយពាណិជ្ជកម្មជុំវិញទីលានដើម្បី “ប្រយុទ្ធប្រឆាំង និងថ្កោលទោសការរើសអើងជាតិសាសន៍“។
គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០២១ ក្របខ័ណ្ឌ La Liga បានរាយការណ៍ពីការប្រមាថការរើសអើងជាតិសាសន៍ ដែលសំដៅលើកីឡាករអន្តរជាតិប្រេស៊ីល Vinicius ទៅកាន់ការិយាល័យរបស់ព្រះរាជអាជ្ញាម្តងរួចមកហើយ។ ព្រះរាជអាជ្ញាអេស្ប៉ាញបានបិទការស៊ើបអង្កេតមួយកាលពីខែមុនលើការស្រែករើសអើងជាតិសាសន៍ដោយអ្នកគាំទ្រក្លិប Atletico Madrid ហើយបាននិយាយថាវាមិនអាចកំណត់អត្តសញ្ញាណអ្នកដែលពាក់ព័ន្ធបានទេ ៕ (រូបភាព ៖ BBC Sport)