ខ្សឹបដាក់ត្រចៀក៖ ព្រៃឈើតំបន់ការពារក្នុងខេត្តពោធិ៍សាត់នឹងរលាយ

ចែករំលែក៖

មន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោក ប៉ាន់ មរកត ដែលទើបតែងតាំងពេញសិទ្ធិ ជាប្រធានមន្ទីរ ត្រូវបានគេខ្សឹបខ្សៀវថា កំពុងកាក់កបយ៉ាងសម្បើមពីបទល្មើស ការបំផ្លាញព្រៃឈើក្នុងតំបន់ការពារក្នុងខេត្តនេះ ជាពិសេសនៅក្នុងស្រុកវាលវែង ។ ប្រភពបានឲ្យដឹងថា មានមន្ត្រីយោធា, នគរបាល និងបរិស្ថាន កំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ស្រុកឪរ៉ាល់ និងស្រុកវាលវែង ដោយដឹកឆ្លងកាត់ខេត្តកំពង់ស្ពឺ និងខេត្តកំពត ចេញទៅប្រទេសវៀតណាម ។

សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារ ក៏មានការចូលរួមចំណែកផងដែរពីមន្ត្រីនគរបាលល្បីឈ្មោះនៅខេត្តពោធិ៍សាត់ គឺលោក ម៉ៅ ។ លោក ម៉ៅ គឺជាមន្ត្រីនគរបាលផង ជាឈ្មួញផង ដែលពីមុន លោកធ្វើសកម្មភាពជួញដូរ ដឹកជញ្ជូនតាមផ្លូវជាតិលេខ៥ ។ ប៉ុន្តែឥឡូវនេះបានដូរទិសដៅ ដោយដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុក ឪរ៉ាល់ ឆ្លងកាត់ខេត្តកំពង់ស្ពឺ បន្តទៅខេត្តកំពត រួចចេញទៅប្រទេសវៀតណាម ។ សកម្មភាពដឹកជញ្ជូនឈើ ធ្វើឡើងជារៀងរាល់យប់ ។ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ការដឹកជញ្ជូនឈើចេញ គឺជាការទទួលខុសត្រូវរបស់លោកម៉ៅ ។ ផុតពីខេត្តពោធិ៍សាត់ គឺក្រុមមន្ត្រីយោធានៅឯខេត្តកំពង់ស្ពឺបន្តការងារ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្ស (តំបន់ការពារ) នៅឯស្រុកឪរ៉ាល់ និងស្រុកវាលវែង កាន់តែកើនឡើងខ្លាំង ព្រោះតែការដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ស្ពឺ និងខេត្តកំពតមិនសូវល្បីល្បាញ ។ មានន័យថា ផ្លូវដឹកជញ្ជូនស្ងាត់ល្អ ដែលឈ្មួញអាចធ្វើសកម្មភាពបានស្រួល និងម្យ៉ាងទៀត សមត្ថកិច្ច ដែលនៅតាមផ្លូវជួយសម្រួលបានល្អ ។ អ្វីដែលសំខាន់នោះ គឺអ្នកដែលត្រូវប៉ាន់ជាងគេ គឺ លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងលោក ម៉ៅ នេះឯង ៕

1

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print