អណ្ដើកសមុទ្រ១ក្បាលទៀតដែលប្រជានេសាទចាប់បានត្រូវបានយកទៅលែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី​០៥ ខែមករា​ ឆ្នាំ២០២៣​ មានប្រជានេសាទ​ ឈ្មោះ ឃឹមសារិន ហៅតូ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបនេសាទ រស់នៅបឹងតាព្រហ្ម ស្រុកព្រៃនប់ខេត្តព្រះសីហនុបាននេសាទដោយសត្វអណ្តេីក សមុទ្រ(ល្ល្មិច)១ក្បាល​នៅម្តុំកោះដូងខេត្តកំពត​។ បន្ទាប់ មកបានធ្វេីការប្រគល់អោយស្នាក់ការកោះពោធិ៍​ ដេីម្បីមានវិធានការបន្ត។

ដោយអនុវត្តន៍តាមបញ្ជាដោយផ្ទាល់​របស់ ឧត្តមនាវីឯក​ ទៀ​ សុខា​ មេបញ្ជាការរងកងទ័ពជេីងទឹក,មេបញ្ជាការទី បញ្ជាការជួរមុខ​ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អោយលែងចូលក្នុងសមុទ្រ​វិញ​ កំលាំងប្រចាំការស្នាក់ការកោះពោធិ៍​ បានសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា​(MCC) លែងចូលសមុទ្រវិញតាមលក្ខណៈបច្ចេកទេស​ ក្នុងឱកាសនេះផងដែរក៏មានការចូលរួមពី​ ឧត្តមសេនីយ៍ត្រី​ ហ៊ត​ សីហា​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប​។

...

គួរបញ្ជាក់ថា អណ្តេីកសមុទ្រនេះមានទម្ងន់៤៩ គីឡូ ក្រាម,ប្រវែងបណ្ដោយស្នូក៧៧សង់ទីម៉ែត្រ,ទទឹង៦៨,៥ សង់ទីម៉ែត្រ,ស្លាបឆ្វេង៩៣សង់ទីម៉ែត្រ,ស្លាបស្ដាំ៨៣ សង់ទីម៉ែត្រនិងស្លាកលេខ KH2042 ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print