ខេត្តស្វាយរៀង: លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងពិធីសែនក្រុងពាលី និងអភិសេករូបសំណាកបារមីលោកតា លោកយាយព្រះពោធិព្រឹកថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី សួនច្បារ ឯកឧត្តមហុកឡងឌី(សួនពោធិព្រឹក្សា) ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ។
ពិធីនេះមានការចូលរួមពី សំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី មន្ទីរជុំវិញខេត្ត ក្រុមការងារ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា ៖ អាស្រមថ្មីបារមីលោកតាលោកយាយព្រះពោធិព្រឹក ដែលបានរៀបចំពិធីសែនក្រុងពាលីនាព្រឹកនេះ គឺជាទីគោរពសក្ការបូជាសម្រាប់ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋមកបន់ស្រន់សុំសេចក្តីសុខចម្រេីន ហើយសួនច្បារឯកឧត្តម ឧត្តមសេនីយ៍ ហុកឡងឌី(សួនពោធិព្រឹក្សា)ក៏ជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀងហាត់ប្រាណនិងដើរលេងកម្សាន្តផងដែរ។
ប្រជាពលរដ្ឋខេត្តស្វាយរៀងបានលើកឡើងថា លោកស្រីកិត្តិសង្ហហបណ្ឌិតម៉ែន សំអន ដែលជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះខេត្តស្វាយរៀងតែងតែចុះជាប់ជាប្រចាំជួបប្រជាពលរដ្ឋដោះស្រាយទុក្ខលំបាកនានានិងបានជំរុញដល់អាជ្ញាធរដើម្បីអភិវឌ្ឍន៍មូលដ្ឋានខេត្តស្វាយរៀងឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានេះក្នុងអាណត្តិដឹកនាំរបស់ លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀងពលរដ្ឋសង្កេតឃើញថា បានកែរប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញ អ្នកវិនិយោគមកបណ្តាក់ទុន នៅក្នុងទឹកដីខេត្តស្វាយរៀង បង្កើតការងារឲ្យប្រជាពលរដ្ឋ ធ្វើនៅមូលដ្ឋានរាប់ម៉ឺននាក់ បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានជីវភាពធូរធាបានមួយកម្រិត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕ ដោយ៖ សុថាន