បង្ហាញមុខជនសង្ស័យម្នាក់ និងគ្រឿងញៀនជាង ៥ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ : សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យម្នាក់និងគ្រឿងញៀនជាង៥គីឡូក្រាមដែលធ្វើការបង្ក្រាបបាននៅរាជធានីភ្នំពេញ។

   គួររំលឹកឡើងថា កាលពីវេលាម៉ោង១៩:៣០នាទីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣  កម្លាំងជំនាញ(ក១១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ លោកវរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោក សេង ឃុនណាង នាយការិយាល័យ(ក១១) ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញព្រមទាំងមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាប នៅចំណុចផ្ទះជួលលេខ អេ៤៨ ផ្លូវលេខ៦ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ចាន់ រ៉ា ភេទប្រុស ជនជាតិខ្មែរ កើតនៅឆ្នាំ១៩៨៧  និងចាប់យកវត្ថុតាងបាន: 

-ថ្នាំញៀន មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ៥ គ.ក្រ ២០៧ ក្រាម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print