ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែមករា ឆ្នាំ២០២៣នេះ បានកសាងសំណុំបញ្ជូនខ្លួនមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវចំនួន ០២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ក្រោយសាកសួរបញ្ចប់នីតិវិធី។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់កាបូបស្ពាយជនបរទេស កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២:១០នាទី នៅចំណុចមុខអគិ្គសនីកម្ពុជាវត្តភ្នំ ផ្លូវលេខ៩៤ ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ សុវណ្ណ មករា ហៅ រាជ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបន្ទប់ជួល ផ្លូវលេខ២១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២- ឈ្មោះ សុខ ឆេង ហៅ រត្ន័\រាជ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅផ្ទះជួលនៅផ្សារដើមគេ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖ ម៉ូតូម៉ាក HONDA C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IX- 7972 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖សហការី