ទណ្ឌិតជនជាតិវៀតណាមម្នាក់ស្លាប់នៅបន្ទប់ព្យាបាលអ្នកទោស អគារខ នៃមន្ទីរពេទ្យខេត្តស្វាយរៀងដោយជំងឺមហារីក

ចែករំលែក៖

ខេត្តស្វាយរៀង:ទណ្ឌិតជនជាតិវៀតណាមម្នាក់ជាប់ចោទ

ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានស្លាប់នៅបន្ទប់ព្យាបាលអ្នកទោស អគារខ នៃមន្ទីរពេទ្យខេត្តស្វាយរៀងដោយជំងឺមហារីក។យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ទណ្ឌិតដែលស្លាប់មានឈ្មោះ ឡេ យ៉ាំងគួ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅមុនពេលចាប់ខ្លួន ភូមិកោះត្រាច ឃុំថ្មី ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថាដោយបច្ចុប្បន្នជាប់ឃុំនៅក្នុងបន្ទប់លេខ១៤ អគារប៉ុស្ដិ៍សុខភាព នៃពន្ធនាគារខេត្តស្វាយរៀង ចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ជាប់ឃុំថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ប្រភពបញ្ជាក់ទៀតថានៅព្រឹកថ្ងៃទី០៧ ខែមករា  ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០ នាទី  ព្រឹកសមត្ថកិច្ចបានទទួលរបាយការណ៍ពីលោកទិត្យ សុីថា អនុប្រធាន ពន្ធនាគារខេត្តស្វាយរៀងថា: កាលពីវេលាម៉ោង០៦និង៥០នាទីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ មានទណ្ឌិតឈ្មោះ ឡេ យ៉ាំងគួ បានស្លាប់នៅបន្ទប់ព្យាបាលអ្នកទោស អគារខ នៃមន្ទីរពេទ្យខេត្តស្វាយរៀងខេត្តស្វាយរៀង។

ក្រោយពីទទួលបានព័ត៏មានភ្លាមសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងនិងពន្ធនាគារខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត សុវណ្ណ រដ្ឋា គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យខេត្ត និងជាគណៈកម្មការកោសល្យវិច្ច័យនៃមន្ទីរសុខាភិបាខេត្ត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យសាកសពនៅបន្ទប់ព្យាបាលអ្នកទោស អគារខ នៃមន្ទីរពេទ្យខេត្តស្វាយរៀងខេត្តស្វាយរៀង។

ដោយជាលទ្ធផលនៃការពិនិត្យ:សាកសពមានសភាពស្គមស្គាំងផ្នែកក្បាល: មានស្នាមដំបៅនៅចង្ការទំហំ១០ស.មx៥ស.មហើយបានធ្វើការការសន្និដ្ឋាន  ទណ្ឌិតខាងលើបានស្លាប់ដោយសារជំងឺមហារីក។

ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ បានប្រគល់សាកសពជូនលោក ទិត្យ ស៊ីថា អនុប្រធានពន្ធនាគារខេត្ត ដើម្បីរងចាំប្រគល់ឲ្យ ក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print