កាលពីថ្ងៃទី៨ ខែមករា ភ្ញៀវទេសចរបានសម្រុកទៅកាន់ប្រទេសចិនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ មនុស្សជាច្រើនមានចិត្តចង់ជួបជុំគ្នាដែលពួកគេទន្ទឹងរង់ចាំជាយូរមកហើយ ខណៈដែលទីក្រុងប៉េកាំងបានបើកច្រកព្រំដែនដែលបិទជិតបំផុតរបស់ខ្លួន ហើយបានបិទចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត Covid-19 ។
បន្ទាប់ពីរយៈពេល៣ឆ្នាំ ចិនដីគោកបានបើកច្រកព្រំដែនសមុទ្រ និងដីគោកជាមួយហុងកុង ហើយបានបញ្ចប់លក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេ(ធ្វើចត្តាឡី
ស័ក)សម្រាប់ភ្ញៀវទេសចរ ដោយបានបញ្ចប់គោលនយោបាយ “សូន្យ កូវីដ” ដែលបានការពារប្រជាជនចិន ១.៤ ពាន់លាន៤សែននាក់ពី Covid-19 ប៉ុន្តែក៏បានបំបែកពួកគេចេញពីពិភពលោកទាំងមូលផងដែរ។
យោងតាមសារព័ត៌មាន South China Morning Post (SCMP) ជើងហោះហើរពីប្រទេសកាណាដា សិង្ហបុរី និង នូវែលសេឡង់ បានចុះចតជាលើកដំបូងនៅអាកាសយានដ្ឋានក្វាងចូវ សិនជិន និងសៀងហៃនៅព្រឹកថ្ងៃទី៨ ខែមករា។
យោងតាមកាសែត Guangzhou Daily អាកាសយានដ្ឋានអន្តរជាតិ Baiyun ក្នុងទីក្រុង Guangzhou ត្រូវបានគេរំពឹងថានឹងទទួលអ្នកដំណើរជាង
២ពាន់នាក់នៅលើជើងហោះហើរចំនួន១៤ពីទីក្រុង Doha, Dubai, Jakarta, New York, Seoul និងទីក្រុងផ្សេងទៀតនៅថ្ងៃតែមួយ។
ជាមួយគ្នានេះដែរ យោងតាមទូរទស្សន៍រដ្ឋ CCTV កំពង់ផែដីគោកចំនួនប្រាំបីដែលតភ្ជាប់ប្រទេសចិនជាមួយប្រទេសជិតខាងរួមមានរុស្ស៊ី ម៉ុងហ្គោលី កូរ៉េខាងជើង កាហ្សាក់ស្ថាន មីយ៉ាន់ម៉ា ឡាវ និងវៀតណាមក៏បានបើកដំណើរការឡើងវិញនៅថ្ងៃចន្ទ ទី៨ខែមករាននេះផងដែរ ៕ ដោយធីរីណា
រូបថត : daidoanket.vn