នគរបាលខណ្ឌព្រែកព្នៅ បង្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យ១២នាក់ ករណីជួញដូរ​ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រីចំនួន១២នាក់ត្រូវកម្លាំងនគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាប់ជ្រាវបង្ក្រាបនិងឃាត់ខ្លួនបានករណីជួញដូរ​ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅបានឲ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០នាទី លោកបានដឹកនាំបញ្ជាផ្ទាល់ពី លោកព្រមទាំងមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបញ្ជាឲ្យអោយលោកវរសេនីយ៍ទោ ទឹម សៅសុភ័ក្រ្ត​ អធិការរងផ្នែកប្រឆាំងគ្រឿងញៀន​សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការស្រាវជ្រាវបង្ក្រាប​ ករណីជួញដូរ​ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចំនួន០២គោលដៅ។

លោកអធិការនគរបាលខណ្ឌព្រែកព្នៅបានបន្តឲ្យដឹងទៀតថា ករណីទី១នៅចំណុចលើខ្នងទំនប់ ផ្លូវលំ ភូមិធំជើង សង្កាត់ពញាពន់ នឹងទី២នៅចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្នុងនោះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់ ស្រី ០២នាក់ នឹងវត្ថុតាងចាប់យកមាន ៖
១.ក្រាមសថ្លាមានតម្រុយសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់ធំល្មម និង០១កញ្ចប់ថង់តូច ។
២.ទូរសព្ទ ចំនួន១៦គ្រឿង។
៣.ម៉ូតូ ចំនួន០៣គ្រឿង ។
៤.កាំភ្លើងស្នប់កែច្នៃ ចំនួន០៧ដើម ។
៥.ដាវដែកកែច្នៃ ចំនួន០៥ដើម ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់​ខ្លួន​បណ្តោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដេីម្បី​ធ្វីការសាកសួរ​ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print