គណ:បញ្ជាការឯកភាពសាលាខណ្ឌចំការមនចុះមក ពិនិត្យមើលល្បែងសុីសងមួយកន្លែងក្រោយពីមានសារពត៌មានចុះផ្សាយ​

ចែករំលែក៖

ភ្នំពេញ : គណ:បញ្ជាការឯកភាពសាលាខណ្ឌសហការជាមួយកងកម្លាំងសមត្ថកិច្ចឆ្មក់បង្រ្កាបល្បែងសុីសងមួយកន្លែងក្រោយពីមានសារព័ត៍មានចុះផ្សាយបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០២៣នៅចំណុច ផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ តាមផ្លូវ៤៥៦ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមនបានប្រាប់អ្នកយកព័ត៍មានអោយដឹងថានៅរសៀលនេះបានទទួលបទបញ្ជាពីលោក កៀង ល័ក្ស អភិបាលគណ:អភិបាលខណ្ឌចំការមនសហការជាមួយកងកម្លាំងចំរុះខណ្ឌធ្វើការបង្រ្កាបក្រោយពីមានសារព័ត៍មានធ្វើការផ្សព្វផ្សាយមានបើកល្បែងសុីសងនិងលួចលាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ហើយក៏បានចុះទៅដល់ទីតាំងខេធីវីនៅផ្សារផ្លាហ្សាបឹងត្របែកតែមិនមានបើកល្បែងសុីសងឬលួចលាក់ប្រើប្រាស់គ្រឿងញៀនដូចការផ្សារព័ត៍មានទេយ៉ាងណាមិញអាជ្ញាធរអរគុណរាល់ការផ្ដល់ព័ត៍មានឬផ្ដល់តាមការផ្សាយព័ត៍មានទោះពិតឬមិនពិតអាជ្ញាធរត្រូវតែចុះអោយដល់គោលដៅពិនិត្យជាក់ស្ដែង ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print