ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី១០ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ព្រះរាជាណចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-តំបន់វាលទំនាបកណ្តាល ៖
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។
នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។
២-តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមាមានពី១៩-២២°C
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C
-នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។ ខណះធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតខ្សោយនាពេលព្រឹក ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ។
នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ ដោយ៖ស តារា