ប្រទេសឥណ្ឌូនេស៊ីបានចេញការព្រមានអំពីរលកយក្សស៊ូណាមិបន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៦រិចទ័រនៅកោះ Tanimbar ប៉ុន្តែមិនមានការប្រែប្រួលកម្រិតទឹកសមុទ្រត្រូវបានកត់ត្រាទេ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី (BMKG) បាននិយាយថា ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ បានកើតឡើងនៅម៉ោង ២និង៤៧នាទី ព្រឹកថ្ងៃ១០ខែតុលា ដោយចំណុចកណ្តាលស្ថិតនៅជម្រៅ ១៣០ គីឡូម៉ែត្រក្នុងសមុទ្រក្បែរប្រជុំកោះ Tanimbar ក្នុងខេត្ត Maluku ភាគខាងកើតនៃប្រទេសនេះ។ ការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) និងមជ្ឈមណ្ឌលរញ្ជួយដីមេឌីទែរ៉ាណេ (EMSC) នៅអឺរ៉ុបក៏បានរាយការណ៍ពីការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រផងដែរ។
USGS បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅចម្ងាយ ៤២៧គីឡូម៉ែត្រពីកោះអាមប៊ុន (Ambon) នៃភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី ក្នុងជម្រៅ ៩៥គីឡូម៉ែត្រ។ ចំណែក ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្រ (BMKG) របស់ប្រទេសឥណ្ឌូណេស៊ី បានរាយការណ៍ពីការរំញ័រក្នុងកម្រិត ៥.៥រ៉ិចទ័រ ហើយ ក៏មានការរញ្ជួយដល់ប្រទេសដីកោះ ទីម័រខាងកើតផងដែរ គឺនៅប្រជុំកោះម៉ាលូគូ (Maluku) និង ប៉ាពួ (Papua)។ ប៉ុន្តែ ភ្លាមៗនោះមិនទាន់មានរបាយការណ៍ អំពីការខូចខាត ឬជនរងគ្រោះទេ។
ដោយសារតែស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ឥណ្ឌូណេស៉ីតែងតែរងគ្រោះដោយសារគ្រោះរញ្ជួយដីជាញឹកញាប់ ដោយការរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ វាយប្រហារកោះជ្វាខាងលិចបានសម្លាប់មនុស្ស ៦០២នាក់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៕
រូបថត : Reuters
រូបថត :TTXVN-VNA