ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវតែធ្វើការដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ ជនរងគ្រោះឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបំផុត ដោយមិនត្រូវទុកចោល ឬធ្វើលំៗ ហើយមិនត្រូវផ្សំគំនិតគ្នានោះទេ។
នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា នាពេលនេះរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្សេងទៀត ក្នុងនោះ រួមមានបទល្មើសអំពើជួញដូរមនុស្ស គ្រប់ទម្រង់ ត្រូវបន្តធ្វើការងារដោយមិនត្រូវទំលាក់ដៃនោះឡើយ។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងទៀតថា បើទោះក្នុងករណីអភិបាលរាជធានី-ខេត្ត ឬសមត្ថកិច្ច មានការបិទបាំងបទល្មើសនៅពេលទទួលបានបណ្តឹង ហើយមិនមានដោះស្រាយនោះ ក្រសួងក៏នៅតែដឹងតាមរយៈ ការធ្វើគណនេយ្យភាព ត្រួតពិនិត្យ និងកោះហៅចៅហ្វាយ ខេត្តទាំងអស់មករាយការណ៍ផដដែរ។
សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា «បើបិទបាំងមានន័យថា យើងគាំទ្រនូវអំពើទុច្ចរិត ក្នុងនោះពេលយើងចុះទៅ គឺយើងហ្នឹងឃើញនូវប្រភេទបទល្មើសព្រមគ្នា បើមិនមួយ ក៏ពីរ ឬក៏បីដែរ។ បើនៅកន្លែងមួយបើកការរកស៊ីអនឡាញ សួរថាមានច្បាប់ទេ? អត់មាន នេះជាបទល្មើសមួយ មួយទៀត អ្នកធ្វើការនៅអនឡាញ មានវីសារចូលមកស្រុកចូលកម្ពុជា បើអត់មាន គឺបទល្មើសមួយទៀត។ តែបើមានវីសារទេសចរណ៍ តែមកធ្វើការនោះ ក៏ជាកំហុសមួយដែរ។ បើយើងធ្វើការលំៗ ស្រាលៗ ឱ្យតែរួចពីដៃ នៅថ្ងៃណាមួយ ខ្ញុំនឹងធ្វើគណនេយ្យភាព ត្រួតពិនិត្យ ហៅចៅហ្វាយខេត្តមករាយការណ៍ តាមករណីនីមួយៗ»។
សម្ដេចក្រឡាហោមបន្ដថា បទល្មើសជួញដូរមនុស្ស ជាបទល្មើសមួយកើតឡើងដោយមានភាពស្មុគស្មាញណាស់ ដូចជា៖ ការរំលោភសិទ្ធិមនុស្ស ហើយក៏មានបទល្មើសផ្សេងទៀត ដូចជា ចោរលួច ចោរប្លន់ជាដើម។
សម្ដេចក្រឡាហោម បានរំលឹកថា កាលពីមុនក្នុងមួយថ្ងៃជាមធ្យមទទួលបានបណ្តឹងជាង១០ ហើយមកដល់ពេលនេះក្នុងមួយថ្ងៃមាន ១បណ្តឹង ខណៈថ្ងៃខ្លះក៏គ្មានបណ្តឹងផងដែរ។ សម្តេចក្រឡាហោម បញ្ជាក់ថា «នេះជាលទ្ធផលដែលយើងបានដោះស្រាយ ក្នុងការជួយជនរងគ្រោះបានជាបន្ដបន្ទាប់ ដែលមានបណ្តឹងសុំឱ្យជួយ»។
សម្ដេចក្រឡាហោមបន្ដថា បទល្មើសជួញដូរមនុស្ស ជាបទល្មើសមួយកើតឡើងដោយមានភាពស្មុគស្មាញណាស់ ដូចជា៖ ការរំលោភសិទ្ធិមនុស្ស ហើយក៏មានបទល្មើសផ្សេងទៀត ដូចជា ចោរលួច ចោរប្លន់ជាដើម។ សម្ដេចក្រឡាហោម បានរំលឹកថា កាលពីមុនក្នុងមួយថ្ងៃជាមធ្យមទទួលបានបណ្តឹងជាង១០ ហើយមកដល់ពេលនេះក្នុងមួយថ្ងៃមាន ១បណ្តឹង ខណៈថ្ងៃខ្លះក៏គ្មានបណ្តឹងផងដែរ។
សម្តេចក្រឡាហោម បញ្ជាក់ថា «នេះជាលទ្ធផលដែលយើងបានដោះស្រាយ ក្នុងការជួយជនរងគ្រោះបានជាបន្ដបន្ទាប់ ដែលមានបណ្តឹងសុំឱ្យជួយ»។ សម្ដេចក្រឡាហោមបានលើកឡើងទៀតថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹង ៧០០ពាក្យបណ្តឹង ហើយពាក្យបណ្តឹងទាំងនោះគឺមាននៅក្នុងបញ្ជីទាំងអស់ ដូច្នេះ មិនអាចលាក់បាំងបានឡើយ៕
ដោយ៖ សហការី