ភ្នំពេញ : នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៤៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤១,០៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨០,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៩%។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ បានផ្ញើសារសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ ទី៥ និងទី៦ ក្នុង គម្លាតពី ៤ទៅ ៦ខែ។
លោកស្រីវេជ្ជបណ្ឌិត បានថ្លែងថា, ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ ទី៥ និងទី៦ ក្នុង គម្លាតពី ៤ទៅ ៦ខែ ព្រមទាំងដូសជំរុញបន្ត បន្ទាប់បែបជាប្រចាំធម្មតាក្នុងគម្លាត ៦ខែក្រោយការចាក់ដូសចុងក្រោយ) ដើម្បី ចូលរួមរក្សាបាននូវភាពសាំបុគ្គលរឹងមាំ ក៏ដូច ជាភាពសាំសហគមនរឹងមាំ នៅក្នុងបរិបទ ប្រយុទ្ធប្រឆាំងនឹងការចម្លងរាលដាលនៃវីរុស កូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងខ្លួនថ្មី ៗ ដូចជា XBB, XBB 1.5, BQ1, BA 5.2, BF.7, BA 2.75, BA 4.6, BA 2.3. 20, S ពពួកបម្លែងខ្លួនរាប់រយផ្សេងៗទៀតដែលមិន អាចរៀបរាប់អស់ឡើយ។ បើបុគ្គលមិនបាន ទៅចាក់ដូសជំរុញទីបន្តបន្ទាប់បានត្រឹមត្រូវ ទេនោះ អង់ទីគ័រក្នុងសរីរាង្គបុគ្គលនឹងធ្លាក់ចុះ ជាបណ្តើរ ក្នុងរយៈពេលពី ៤ –៦ខែឡើងទៅ ហើយនឹងអាចចុះអស់សឹងតែដល់សូន្យប៊ើ គម្លាតកាន់តែយូរជាងនេះ ដែលទុកលំបាក ធំធេងផ្តល់ជាឱកាសដ៏ល្អសម្រាប់វីរុសកូវីដ-១៩ផ្ទុះឡើងសារជាថ្មីនៅក្នុងសហគមន៍យើងដោយផ្តើមចេញពីភាពថមថយនៃ ភាពស៊ាំរបស់បុគ្គល។ ដូច្នេះ យើងមិនត្រូវ មើលរំលងលទ្ធភាពនៃការវាយលុករបស់ពពួក អូមីក្រុងបម្លែងខ្លួនថ្មីៗនាពេលនេះ និងនាពេល ខាងមុខនេះឡើយ ៕
ដោយ : សិលា