ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានលើកឡើងថា នាពេល បច្ចុប្បន្ន ការរត់ តាមតម្រូវការគឺជារឿងល្អមួយហើយ ប៉ុន្តែសហគ្រិនត្រូវបង្កើតតម្រូវការ ហើយប្រសិន បើ អាជីវកម្មមួយអាចបង្កើតនូវតម្រូវការថ្មី ជាជាងការរត់តាមតម្រូវការនិងព្យាយាមបំពេញ តម្រូវ ការរបស់អតិថិជន និងទស្សនិកជន នោះអាជីវកម្មនឹងទទួលបានភាពជោគជ័យ បន្ថែម ទៀត។ ការលើកឡើងរបស់ លោក រដ្ឋមន្រ្ដីនេះ ក្នុងឱកាសទទួលជួបជាមួយ លោក យិន លាងគង់ សហស្ថាបនិក និងជានាយកនៃគេហទំព័រ Propertyare a.asia និង Cambodiafinan cialtimes.com អំពីដំណើរបង្កើតគេហទំព័រទាំងពីរនេះ លើភាពជោគជ័យ បញ្ហាប្រឈម ដែលបានជួបប្រទះនៅក្នុងដំណើរការ និងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ក្នុង រយៈពេលជិត៣ឆ្នាំកន្លងមក
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ព័ត៌មាន។
លោក យិន លាងគង់ បានគោរពស្នើសុំអនុសាសន៍ និងការណែនាំពី លោល រដ្ឋមន្ត្រី ដើម្បីឱ្យដំណើរការគេហទំព័រ Property Area Asia កាន់តែទទួលបានប្រជា ប្រិយ ភាព និងការគាំទ្រពីសំណាក់សាធារណជន។
លោក ខៀវ កាញារីទ្ធ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសហការី នៃគេហទំព័រទាំងពីរ បន្តប្រឹងប្រែងក្នុងកិច្ចការងារ ពិសេសបន្តការរួមចំណែកក្នុង ការលើក កម្ពស់វិស័យសារព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច អចល នទ្រព្យ គម្រោងអភិវឌ្ឍន៍ ដែលបច្ចុប្បន្ននេះនៅខ្វះធនធានមនុស្សផ្នែក នេះជា ច្រើន ទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច និងអចលនទ្រព្យ គឺជា ប្រភេទព័ត៌មានជំនាញ ដែលអាចទាក់ទាញអ្នកអាន អ្នកស្តាប់ និងទស្សនិកជន តាមរយៈ ការ បង្កើតមាតិកា ដែលមានភាពទាក់ទាញបន្ថែមទៀត ដោយសារ បច្ចុប្បន្នមានសារព័ត៌ មាន និងប្រភពផ្តល់ព័ត៌មានត្រូវបានបង្កើតឡើង ហើយក៏មានភាពប្រកួតប្រជែងកាន់តែ ច្រើន។
លោករដ្ឋមន្រ្ដីបានបន្ថែមថា ដូច្នេះ រាល់កិច្ចការងារគឺទាមទារឱ្យមានការគិតគូរ មានផែនការ និងមិនមានការប្រថុយ ប្រថាន ដើម្បីទទួលបានជោគជ័យ និងមានភាពលេច ធ្លោ នៅក្នុងអាជីវកម្ម និងអាចប្រកួត ប្រជែង នៅក្នុងបរិបទបច្ចុប្បន្ននេះបាន៕ដោយ៖សំរិត