ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក បានទទួលអំណោយ អង្ករចំនួន ៣,០០០គីឡូក្រាម និងបន្លុងសម្ភារ ២កញ្ចប់ធំ ពីលោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកស្រី ដើម្បីសម្រាប់ឆ្លើយតបដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយក្នុងស្រុករមាសហែក ។
បន្ទាប់ពីប្រគល់រួច ប្រតិភូក្រសួងធម្មការ និងសាសនា សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង អនុសាខាស្រុករមាសហែក បាននាំយកសម្ភារបរិភោគមាន មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកក្រូចកំប៉ុង ឧបត្ថម្ភដល់អ្នកជម្ងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែករមាសហែកចំនួន ២៩នាក់ ៕
ដោយ៖ សីលា
...