ភ្នំពេញៈ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី កម្លាំងជំនាញខណ្ឌឫស្សី បានសហការជាមួយកម្លាំងនគរបាល រដ្ឋបាលច្រាំងចំរេះ២ ធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចមាត់ទន្លេ ក្រុមទី២ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ គឺ១-ឈ្មោះ លី ហ្វារីត ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិអ៊ិស្លាម មានទីលំនៅ ក្រុមទី១ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ សំ ម៉ាត់លី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិអ៊ិស្លាម មានទីលំនៅ ក្រុមទី១ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ចំពោះសម្ភារដកហូត: -ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់(ជារបស់ឈ្មោះ លី ហ្វារីត)
-ទូរស័ព្ទចំនួន០៣គ្រឿង ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយជីណា