នគរបាលខេត្តកំពង់ឆ្នាំង បន្តចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះនាពេលយប់​ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បន្តចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់​ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត។

យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ អនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក និង ក្រុមចម្រុះខេត្ត កម្លាំងប្រជាការពារ បានចេញល្បាតចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ ពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ។

...

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​ បានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កំុអោយប្រើប្រាស់សុីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្ត បំពាក់ភ្លើង ខុសលក្ខណៈបច្ចេកទេស(តទ្រុង) រថយន្តដឹកសំពីងសំពោង អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត៕ ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print