ជនជាតិចិនបេីករថយន្តគេចពីម៉ូតូទៅបុកម៉ូតូមួយគ្រឿងនិងឡំប្រឺតាក្រឡាប់ផ្ងារជេីងរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ​៖​ មនុស្សស្រីក្មេងចាស់៤នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបុរសជនជាតិចិនបេីករថយន្តបុក​កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ថ្ងៃទី១២​ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចខាងកេីតវត្តជន្លង់ម្លូ​ ផ្លូវបេតុងក្រវាត់ក្រុង​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញឡំប្រឺតាមួយគ្រឿងបេីកបរដោយបុរសម្នាក់រួមដំណេីរជាមួយប្រពន្ធកូន​ និងម៉ូតូឃ្លីកគ្រឿងទៀតបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរស្របគ្នាតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីក
រថយន្តកាមរីបាឡែន​ ពណទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2S-2842​ ធ្វេីដំណេីរ
មកពីក្រោយក្នុងល្បឿនលឿនគេចពីម៉ូតូមួយគ្រឿងក៏មកបុកម៉ូតូឃ្លីកមួយគ្រឿងរួចបន្តទៅបុកឡំប្រឺតាបណ្តាលឱ្យក្រឡាប់ ផ្ងារជេីងនិងរងរបួសធ្ងន់ស្រាល៤នាក់​ ។

ក្រោយកេីតហេតុជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុហើយបានធ្វេីការសម្របសម្រួលភាគីបង្កនិងភាគីរងគ្រោះ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print