ខេត្តកំពង់ស្ពឺ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៥ភូមិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅក្នុងស្រុកថ្ពងបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល៣ថ្ងៃកន្លងមក។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរនិងសមត្ថកិច្ចខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៣។
អាជ្ញាធរបានឱ្យដឹងទៀតថា
ជំនន់ទឹកភ្លៀងបានជន់លិចភូមិចំនួន៥រួមមាន៖ ១.ភូមិក្រាំងចំបក់ ២.ភូមិតាអោង ៣.ភូមិកុមារមាស ៤.ភូមិទំនាប់ និង៥.ភូមិអង្គគំ ឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ។
លោកអធិការនគរបាលស្រុកថ្ពងបានឱ្យដឹងថា ភូមិទាំង៥នេះមានតែភូមិក្រាំងចំបក់មួយទេដែលរងការប៉ះពាល់ធ្ងន់ធ្ងរព្រមទាំងលិចសាលាឃុំអមលាំងផងដែរ។
២.ភូមិតាអោង ៣.ភូមិកុមារមាស ៤.ភូមិទំនាប់ ៥.ភូមិអង្គគំ កំពុងរងការប៉ះពាល់ លិចផ្លូវចូលភូមិ ចូលសាលាឃុំ ចូលប៉ុស្តិ៍រដ្ឋបាល ចូលសាលារៀន ។
លោកបានបន្តទៀតថា ផ្លូវជាតិលេខ៤៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៨និង៨៩ បានជន់លិចហើយលោកបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពងចុះជួយដល់បងប្អូននិងជម្លៀសចេញពីតំបន់លិចខ្លាំង ។មកទល់នឹងពេលនេះលោកអភិបាលស្រុកនិងជំនាញពាក់ព័ន្ឋបានជួយធ្វើអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋ
និងរកទីទួលខ្ពស់ដើម្បីការពារសុវត្តិភាពជូនពួកគាត់៕ ដោយ៖ចន្ទ លីហ្សា