សារលិខិតអបអរសាទររបស់ លោកKISHIDA Fumio នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន គោរពជូនសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ : គោរពជូននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ក្នុងនាមរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន – ខ្ញុំសូមចូលរួមអបអរសាទរដោយស្មោះ អស់ពីដួងចិត្ត ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុសសាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏មានសេចក្ដីសោមនស្ស រីករាយផងដែរចំពោះការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ” ដែលខ្ញុំបានប្រកាសជាមួយសម្តេចតេជោ កាលពីខែវិច្ឆិកាឆ្នាំមុន។

ប្រទេសយើងទាំងពីរបានបង្កើត និងយកចិត្តទុកដាក់ថែរក្សាមិត្តភាពដ៏កក់ក្ដៅអស់រយៈ ពេល៧០ឆ្នាំកន្លងមកហើយ។ ជាពិសេស តាមរយៈកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនៅ កម្ពុជា ការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍរបស់កម្ពុជា ប្រទេសយើងទាំងពីរ និង ប្រជាជនបានកសាងទំនាក់ទំនងយ៉ាងជឿទុកចិត្តគ្នាមិនអាចកាត់ថ្លៃបាន។ ជាមួយនឹងការ អភិវឌ្ឍគួរឲ្យកត់សម្គាល់របស់កម្ពុជា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែធំធេងថែមទៀត។ កិច្ចសហប្រតិបត្តិការលើជំនួយដោះមីនដល់ប្រទេសអ៊ុយក្រែន បាន បង្ហាញទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ក្រោម “ភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ” ប្រទេសជប៉ុនមានបំណងបង្កើតកិច្ចសហប្រតិបត្តិការថ្មីរួមគ្នាជាមួយ សម្ដេចតេជោ និងប្រជាជនកម្ពុជា។

ខ្ញុំទន្ទឹងរង់ចាំប្រជាជននៃប្រទេសទាំងពីរជាច្រើន ចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើក ទី៧០នៃមិត្តភាពជប៉ុន-កម្ពុជា ដែលនឹងប្រារព្ធឡើងពេញមួយឆ្នាំ ហើយឃើញមានការផ្លាស់ប្ដូរ ដ៏មានអត្ថន័យជ្រាលជ្រៅ។ ខ្ញុំសូមជូនពរ ព្រះរាជវង្សានុវង្សកម្ពុជា មានវិបុលភាព និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ មានសុខភាពល្អ និងបន្តជោគជ័យគ្រប់ភារកិច្ច ហើយសូមឱ្យ ប្រជាជនកម្ពុជាទាំងអស់មានសុភមង្គល៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print