លោក ហ៊ុនម៉ានី ដឹកនាំកិច្ចប្រជុំ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបើកកិច្ចប្រជុំ ក្រោមការដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖ បំណែងចែកតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកា គណៈអចិន្ត្រៃយ និងការងារចម្បងឆ្ពោះទៅមុខ។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅដោយផ្ទាល់នៅមជ្ឈមណ្ឌលម៉ានី នៃអគារ The KAMPUS និងតាមរយៈប្រព័ន្ធប្រជុំZOOM។

គួររម្លឹកដែរថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២  ស.ស.យ.ក. បានរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ខ្លួនដើម្បីបូកសរុបសមិទ្ធផល និងសកម្មភាពនានា ព្រមទាំងពិនិត្យ និង អនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ហើយនិងពិនិត្យអនុម័តយុទ្ធសាស្រ្តផែនការ យុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨។ 

សូមបញ្ជាក់ថា, ជាមួយគ្នានេះដែរ អង្គមហាសន្និបាតវិសាមញ្ញ បានបោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈអចិន្រ្តៃយ៍ ចំនួន ០៩ រូប ( សរុប ៤៧រូប) និងគណៈកម្មាធិការកណ្តាល ២០៣ រូបផងដែរ (សរុប ៣៧៤ រូប) ៕

ដោយ : សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print