ប្រទេសក្នុងតំបន់អាស៊ីជំរុញឱ្យបង្កើតកូនឱ្យបានច្រើន

ចែករំលែក៖

តាមទិន្នន័យស្រាវជ្រាវបង្ហាញថា ប្រទេសជប៉ុនមានអត្រាស្ត្រីអាយុ ៥០ឆ្នាំគ្មានកូនខ្ពស់បំផុត ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ សូម្បីតែប្រទេស ដែលមានប្រជាជនរាប់ពាន់លាននាក់ គឺប្រទេសចិនក៏មានកំណើតពលរដ្ឋឡើងដល់កំពូល ហើយចាប់ផ្ដើមធ្លាក់ចុះវិញផងដែរ។

ស្ថិតិពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ទើបតែចេញផ្សាយបង្ហាញថា នៅប្រទេសជប៉ុន ស្ត្រី 27% ដែលកើតក្នុងឆ្នាំ1970 មិនដែលសម្រាលកូននៅពេលពួកគេមានអាយុ ៥០ឆ្នាំ។ នេះគឺជាភាគរយធំបំផុតក្នុងចំណោម ១៧ប្រទេស។
និន្នាការនៃការមិនមានកូន នៅប្រទេសជប៉ុនកំពុងកើនឡើងសូម្បីតែក្នុងចំណោមក្មេង ជំនាន់ក្រោយក៏ដោយ។ យោងតាមការប៉ាន់ប្រមាណ ដោយវិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គម (IPSS) រវាង 31.6% និង 39.2% នៃស្ត្រីជប៉ុនដែលកើតក្នុងឆ្នាំ 2000 នឹងគ្មានកូនក្នុងអំឡុងពេល នៃជីវិតរបស់ពួកគេ។
បន្ថែមពីលើភាពគ្មានកូន ឬហេតុផលសុខភាព មូលហេតុដែលស្ត្រីជប៉ុនមិនមានកូនរួមមាន ពិបាករៀបការ មិនចង់មានកូន ពន្យារពេលមានកូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគរយនៃស្ត្រីជប៉ុន ដែលមិនមានកូនដោយសារតែការលំបាក ក្នុងអាពាហ៍ពិពាហ៍បានកើនឡើងយ៉ាងខ្លាំង ដែលបានក្លាយជាហេតុផលកំពូល សម្រាប់ស្ត្រីដែលមានអាយុចន្លោះពី 25 ទៅ 49 ឆ្នាំ។
ឧបសគ្គចម្បងនៃអាពាហ៍ពិពាហ៍ គឺការស្វែងរកដៃគូជីវិតសមរម្យ និងមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់។ លើសពីនេះ ស្ត្រីដែលមិនចង់មានកូនដោយខ្លួនឯង មានចំនួនច្រើនជាងគេទីពីរ នៃស្ត្រីដែលមិនមានកូន។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលជប៉ុនត្រូវបានគេរំពឹងថានឹងពង្រីកការគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់គ្រួសារដែលមានកូន ។ អ្នកតស៊ូមតិបានអំពាវនាវ ឱ្យមានការបង្កើនអត្ថប្រយោជន៍សង្គមសម្រាប់អ្នកធ្វើការក្រៅម៉ោង ក៏ដូចជាកំណែទម្រង់ការងារ ដើម្បីជួយឪពុកម្តាយឱ្យមានតុល្យភាពរវាងឪពុកម្តាយ ជាមួយនឹងជីវិតការងាររបស់ពួកគេ ។ ក្រៅពីនេះ ការកាត់បន្ថយការចំណាយលើការអប់រំ ក៏កំពុងក្លាយជាគោលនយោបាយ បន្ទាន់មួយផងដែរ។
អ្វីដែលពិសេសនោះគឺថា ចំនួនប្រជាជនធ្លាក់ចុះ ហើយចំនួនមនុស្សដែលមិនចង់មានកូន ក៏កំពុងកើនឡើងផងដែរនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក គឺប្រទេសចិន។ ភាគរយនៃកុមារដែលកើតនៅក្នុងប្រទេសចិន ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ បានកើនឡើងដល់កម្រិតទាបបំផុត ចំនួនប្រជាជនរបស់ប្រទេសអាចចាប់ផ្តើមធ្លាក់ចុះ ចាប់ពីឆ្នាំ 2022។
ដើម្បីដោះស្រាយអត្រាកំណើតទាប ដែលគំរាមកំហែងដល់ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចជាតិ ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ រដ្ឋាភិបាលចិនបានបន្ធូរបន្ថយគោលនយោបាយ មានកូនតែមួយនៅក្នុងខែមករា ឆ្នាំ ២០១៦ ហើយបានដាក់ចេញនូវគោលនយោបាយ មានកូនបីនាក់ចាប់ពីខែឧសភា ឆ្នាំ 2021។ ទីក្រុងជាច្រើននៅទូទាំងប្រទេសចិនកំពុងស្នើសុំគោលនយោបាយជំនួយហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តគូស្វាមីភរិយាឱ្យមានកូនកាន់តែច្រើន។
រដ្ឋាភិបាលក្រុង Shenzhen កំពុងស្នើសុំគោលការណ៍មួយ ដែលគូស្វាមីភរិយាដែលមានកូនទីបី ឬច្រើនជាងនេះ ដែលរស់នៅក្នុងទីក្រុង មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ស្មើនឹង 2,800 ដុល្លារ។ ទន្ទឹមនឹងនោះ ប្រាក់ឧបត្ថម្ភសម្រាប់កំណើតកូនទី១ និងកូនទី២ស្មើនឹង១.១១០ដុល្លារ។
នៅទីក្រុង Jinan ដែលជារដ្ឋធានីនៃខេត្ត Shandong ភាគខាងកើតប្រទេសចិន ម្តាយដែលផ្តល់កំណើតកូនទីពីរ ឬទីបីនៅឆ្នាំ 2023 នឹងទទួលបានប្រាក់ឧបត្ថម្ភថែទាំកូនប្រហែល 88 ដុល្លារក្នុងមួយខែរហូតដល់កូនមានអាយុ៣ឆ្នាំ។ រដ្ឋាភិបាលមូលដ្ឋានបានប្រកាសជាផ្លូវការនូវគោលការណ៍នេះនៅថ្ងៃទី ១០ ខែមករា។
ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញជាច្រើន គោលនយោបាយនៅក្នុងប្រទេសជប៉ុន និងប្រទេសចិនដើម្បីបញ្ច្រាសអត្រាកំណើតទាបនឹងត្រូវការដំណើរការដ៏វែងឆ្ងាយ ដោយសារការបន្ធូរបន្ថយការរឹតត្បិតការមានកូន ឬគោលនយោបាយគាំទ្រនៅតែត្រូវបានអនុវត្ត៕ ដោយធីរីណា

...

រូប​ថត​ :​ GD&TD

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print