សមត្ថកិច្ចជំនាញ​ បន្តចុះបង្រ្កាបករណីនេសាទខុសច្បាប់នៅស្រុកឯកភ្នំ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត​ បន្តចុះបង្រ្កាបករណីនេសាទខុសច្បាប់នៅស្រុកឯកភ្នំ​ និងចាប់យកវត្ថុតាងជាក់ស្ដែងយកទៅដុតបំផ្លាញចោលនៅនឹងកន្លែង។

របាយការណ៍​ដដែល​បន្តថា​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧ​ត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្ន​ង​ការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ លោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ អ​ធិការនគរបាលស្រុកឯក​ភ្នំ​ កាលពីរសៀលថ្ងៃទី​១២​ ខែមករា​ម្សិលមិញនេះ​ បានដឹកនាំកម្លាំងក្នុងអង្គភាពនិ​ងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ចូល​រួមជាមួយ​លោក​ម៉ិល​ សុ​ផល​ អភិបាលនៃគ​ណៈ​​អភិបាល​ស្រុកឯកភ្នំ​ ចុះបង្រ្កាបករណីនេសាទដោយខុសច្បាប់នៅ​ចំណុចរែកព្រះដើមឈើ(អតីតឡូតិ៍លេខ២)​ ឃុំកោះជីវាំង ស្រុកឯកភ្នំ។ 

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ជាលទ្ធផល​ ចាប់យក​វត្ថុតាង​មួយចំនួន​មានដូចខាងក្រោម​៖

– សាច់​មង​ប្រវែង ២៥០០ម៉ែត្រ

– បង្គោលឈេី​ចំនួន១៥០ដើម

– ឡុក​សម្រាប់ចាប់ត្រី​ចំនួន​ ៥គ្រឿង

–  លែង​ត្រីចម្រុះចំនួន ៣០គីឡូក្រាម។ 

ដោយឡែក​សម្ភារៈខាងលើត្រូវបានដុតបំផ្លាញចោលនៅនិងកន្លែងផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print