នគរបាលស្រុកបវេល​ ចុះបង្រ្កាបឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖​ លោ​ក​វរសេនីយ៍ឯក​ សុខ​ សារិន​ អធិការនគរបាលស្រុកបវេល​ បានដឹកនាំកម្លាំងផ្នែកជំនាញ​ ប្រឆាំងគ្រឿ​ងញៀនរួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកធ្វើការ​បង្រ្កាប ករ​ណី​រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងបទល្មេីសជាក់ស្តែង។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៣។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីព្រលប់ថ្ងៃទី១២ខែ​ មករា​ ឆ្នាំ២០​២៣ វេ​លាម៉ោង ១៨និង៤០នាទី នៅចំណុច ភូមិតាគត់ ឃុំក្តុលតាហែន ស្រុកប​វេល ខេត្តបាត់ដំបង។ 

ជនសង្ស័យឈ្មោះ រ័ត្ន ឈួយ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាគត់ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

-ចាប់យកសម្ភារៈនិងវត្ថុតាង រួមមាន៖              

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន ១២ថង់ សង្ស័យមានសារធាតុញៀន។

-ទូរស័ព្ទដៃចំនួន ០១គ្រឿង។

...

ករណីនេះទាំងវត្ថុតាងនិងជនសង្ស័​យនគរបាលស្រុកបានកសាងសំណុំរឿងបញ្ចូនមកការិ​យាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print