រថយន្តស៊េរីទំនើបបីគ្រឿងបុកតកន្ទុយគ្នា​ បណ្ដាលឱ្យខូចខាតយ៉ាងដំណាំនិងស្ត្រីម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបម៉ាក​ ALPHARD មួយគ្រឿងបានបើកយ៉ាងលឿនជ្រុលទៅបុករថយន្តពីរគ្រឿងបន្តកន្ទុយគ្នា​ ខណៈដែលកំពុងឈប់ភ្លើងស្តបពណ៌ក្រហមយ៉ាងពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតរថយន្តទាំងបីគ្រឿងយ៉ាងដំណំ​ ព្រមទាំងធ្វេីឱ្យស្ត្រីវ័យចំណាស់ម្នាក់រងរបួសបាក់ក្ដោងច្រមុះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ  កាលពីវេលាម៉ោង១០​និង១០នាទីយប់ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ ត្រង់ចំណុចភ្លើងស្តុបស្ពានអាកាស៥មករា​ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។
​     បេីតាមប្រភពពីម្ចាស់រថយន្តម៉ាកTS EVG​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2BT-1861​ បានប្រាប់ថា​ គាត់បានធ្វើដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង​ក្នុងទិសដៅពីត្បូងទៅជើង
ខណៈមកដល់ចំណុចកើតហេតុខាងលើបានឈប់ភ្លើងស្តុបពណ៌ក្រហម​
និងមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក​ ម៉ាស្ដា​ BT-50​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2BM-1224បើកដោយបុរសវ័យចំណាស់ម្នាក់រួមដំណើរនឹងប្រពន្ធបើកស្របមកពីក្រោយបានឈប់ភ្លើងស្តុបដូចគ្នារង់ចាំភ្លើងខៀវអាលនឹងបត់ឆ្វេង​ ។ ខណៈពេលនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ2BA -2222 ធ្វើដំណើរមកពីក្រោយស្របគ្នាយ៉ាងលឿន​និងខ្វះការប្រុងប្រយ័ត្នបានជ្រុលមកបុកចំពីក្រោយរថយន្តម៉ាស្ដា​ BT-5Oពេញទំហឹងនិងរុញបន្តទៅបុករថយន្តមួយគ្រឿងទៀតនៅខាងមុខ​ បណ្ដាលឱ្យរងការខូចខាតទាំងបីគ្រឿង​ ដោយរថយន្តបង្កខូចខាតខ្លាំងជាងគេមួយកំណាត់មុខស្ទើរទាំងស្រុងព្រមទាំងធ្វេីឱ្យស្ត្រីវ័យចំណាស់ម្នាក់ដែលរួមដំណើរជាមួយប្ដីរងរបួសបាក់ក្ដោងច្រមុះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។
​      ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក​ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print