រសៀលនេះ ! សម្តេចតេជោ នឹងអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ប្រមាណជិត ៥០០០នាក់

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ប្រមាណជិត ៥០០០នាក់ ។
រាជរដ្ឋាភិបាលឯកភាពឱ្យក្រសួងព័ត៌មានរៀបចំពិធីជួបជុំរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន ដោយផ្ទាល់លើកទី៥ ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងធានាបាននូវសុខមាលភាពសាធារណៈ ក្រសួងព័ត៌មានស្នើសូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ដែលទទួលបានការឯកភាព ចូលរួមពិធីខាងលើ អនុវត្តតាម ការណែនាំដូចខាងក្រោម៖

១. អង្គភាពដែលទទួលបានការឯកភាពសម្រេច សូមអញ្ជើញមកទទួលបណ្ណចូលរួមចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅការិយាល័យច្រក-ចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (ជាន់ទី១)

នៅរៀងរាល់ម៉ោងធ្វើការ។ សម្រាប់ព័ត៌មានបន្ថែម៖ 087 780 177 / 077 426 877។
២. អ្នកសារព័ត៌មានទាំងអស់ត្រូវអញ្ជើញមកធ្វើតេស្ដរហ័សជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន (អគារថ្មីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍)។ ដោយឡែក សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អ្នកនាំពាក្យ រដ្ឋបាលរាជធានីខេត្ត អាចម្ចាស់ការធ្វើតេស្តដោយខ្លួនឯង និងបង្ហាញលទ្ធផលជូនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ សង្គ្រោះបឋម និងបញ្ហាជំងឺកូវីដ-១៩ ពេលទៅដល់ទីតាំងកម្មវិធី (ប្រើប្រាស់កម្មវិធី Time Stamp Camera)។

៣. អ្នកសារព័ត៌មានត្រូវអញ្ជើញដល់ទីតាំងពិធីនៅម៉ោង ១៤:០០ នាទីរសៀល ដើម្បីស្កេនបណ្ណ ពិនិត្យលទ្ធផលតេស្តរហ័សជំងឺកូវីដ-១៩ និងស្កេនកម្ដៅ។
៤. ម៉ាស៊ីនថត ដងស៊ែលហ្វី កាបូបស្ពាយ /Bag pack ត្រូវបានហាមឃាត់។

៥. បណ្ណសម្គាល់អត្តសញ្ញាណ ត្រូវពាក់គ្រប់ពេលវេលាក្នុងអំឡុងកម្មវិធី ប្រសិនបើមានការផ្លាស់ប្ដូរ ដោយគ្មានការអនុញ្ញាតពីគណៈគ្រប់គ្រងកម្មវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាប និងសហការអនុវត្ត ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print