សត្វខ្ទីងមេ-កូនបានបង្ហាញវត្តមាន ជាថ្មីទៀត នៅតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ : ក្រុមមន្រ្តីឧទ្យានុរក្ស នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងនាល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ថា បានប្រទះឃើញសត្វខ្ទីងចំនួន ២ក្បាល (មេ១ កូន១) ក្នុងពេលចុះល្បាតគ្រប់គ្រងធនធានធម្មជាតិ។ ពួកវាកំពុងដើររកស៊ីចំណី ជាមួយហ្វូងគោ នៅចំណុចភ្នំក្រៀល ស្ថិតនៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

ទាក់ទិនក្នុងរឿងនេះ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងដែរថា៖ ហ្វូងសត្វខ្ទីងនេះត្រូវបានគេឃើញពួកវាបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា មន្រ្តីឧទ្យានុរក្ស បានធ្លាប់ប្រទះឃើញ សត្វខ្ទីងមេ-កូនបែបនេះ ម្តងរួចមកហើយ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភ្នំ១០០ ស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

សត្វខ្ទីង គឺជាថនិកសត្វនៃពពួកគោសាទិស ស៊ីស្មៅ និងរុក្ខជាតិជាអាហារ។ ខ្ទីងត្រូវការវាលស្មៅទំហំធំសម្រាប់ស៊ីជាចំណី។ វាមានមាឌធំជាងគេនៅក្នុង ចំណោមពពួកគោសាទិស នៅលើពិភពលោក។ ដោយសារតែខ្ទីងមានមាឌធំ ដូច្នេះវាពុំសូវមានសត្រូវច្រើនទេ។

សត្វខ្ទីងត្រូវបានកត់ត្រា នៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។

នៅក្នុងប្រទេសកម្ពុជា គេប្រទះឃើញខ្ទីងមានវត្តមានភាគច្រើននៅតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បច្ចុប្បន្ន ពុំមានតួលេខប៉ាន់ស្មានផ្លូវការអំពីចំនួនសត្វខ្ទីងនៅ ក្នុងប្រទេសកម្ពុជាទេ៕ #MoE #តំបន់ការពារធម្មជាតិ#ដែនជម្រកសត្វព្រៃ #មន្រ្តីឧទ្យានុរក្ស #សត្វខ្ទីង #កម្ពុជាមាតុភូមិខ្ញុំ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print