តុលាការសម្រេចឃុំខ្លួន ជនត្រូវចោទ ង៉ុយ រស់ ជាបណ្តោះអាសន្នហើយ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនត្រូវចោទ ដែលជានារីភេទ ឈ្មោះ ង៉ុយ រស់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន នៅក្នុងមាត្រា ២៣១ នៃ ច្បាប់ស្ដីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។

ជនត្រូវចោទឈ្មោះ ង៉ុយ រស់ ភេទស្រី អាយុ ៣៦ ឆ្នាំ ទីលំនៅ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានបញ្ជាក់ថា ជនត្រូវចោទ ង៉ុយ រស់ និង នារីឈ្មោះ ង៉ុយ កុសល បានខ្ចីប្រាក់របស់ខ្លួនជាង២០មុឺនដុល្លា សហរដ្ឋអាមេរិក ហើយជនត្រូវចោទ ង៉ុយ រស់ និង ង៉ុយ កុសល បានចេញ មូលប្បទានបត្រ ចំនួន៣សន្លឹង ដែលមានទឹកប្រាក់១៨មុឺនដុល្លារ ជាការសងបំណុលទៅឲ្យជនរងគ្រោះដែលជាម្ចាស់បំណុល ខណៈម្ចាស់បំណុលបានយក មូលប្បទានបត្រ ទៅដកប្រាក់នៅធនាគារ ស្រាប់តែ មូលប្បទានបត្រទាំង៣សន្លឹកនេះ គ្មានសាច់ប្រាក់ឡើយ ។

បន្ទាប់មកជនរងគ្រោះ ដែលជាម្ចាស់បំណុលបានទៅដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការដើម្បីឃាត់ខ្លួនជនឆបោក ចេញសែកស្អុយ គ្មានសាច់ប្រាក់មកផ្ទទ្ទាទោសតាមផ្លូវច្បាប់ ។ លុះដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៣ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃឯកាអមសាលាដំបូងរាជធានីភ្នំពេញបានចេញ ដីកាបញ្ជាឲ្យចូលខ្លួន (នារីទាំង២) ទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដោយស្ត្រីឈ្មោះ ង៉ុយ រស់បានចូលខ្លួន ទៅកាន់នាយកដ្ឋាននៅក្បាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ តាមដីកាបញ្ជាចូលខ្លួន ប៉ុន្តែ ស្ត្រីឈ្មោះ ង៉ុយ កុសល មិនបានចូលខ្លួន តាមដីការបញ្ជាឲ្យចូលខ្លួនឡើយ។

បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ង៉ុយ រស់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ រហូតចោទប្រកាន់ជាផ្លូវការ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន រួចបញ្ជូន ទៅកាន់ចៅក្រមស៊ើបសួរបន្តរហូតមានការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ។

...

បច្ចុប្បន្នជនត្រូវចោទ ង៉ុយ រស់ ត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារPJ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print