ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនឹងជូនកាដូដ៏ធំមួយដល់រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធិ សម្រាប់កិច្ចការដឹកនាំវិស័យព័ត៌មាននៅកម្ពុជាដ៏ល្អរបស់លោករដ្ឋមន្ត្រី។
សម្ដេចតេជោបានលើកឡើងថា រដ្ឋមន្ត្រី ខៀវ កាញារីទ្ធិ បានធ្វើការបានល្អ និងប្រាប់ទៅដល់លោកកុំឲ្យបារម្ភថានឹងត្រូវមាត់ពីសម្ដេច ខណៈឆ្នាំនេះសម្ដេចនឹងផ្ដល់រង្វាន់ជាកាដូដ៏ធំមួយដល់រដ្ឋមន្ត្រីរូបនេះ។
ទោះជាយ៉ាងណាយើងមិនទាន់ដឹងថា កាដូដ៏ធំនោះគឺជាអ្វីនៅឡើយនោះទេ។
សម្ដេចថ្លែងបែបនេះក្នុងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អោយអ្នកសារព័ត៌មាន មេត្តាចូលរួមផ្សាយព័ត៌មានពិត ជូនសាធារណជន នូវព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ៕
ដោយ : សិលា