ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ២៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ម្សិលមិញ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ២៤នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់មនុស្ស ៥នាក់ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់មនុស្ស ៥នាក់ និងប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ១៤នាក់
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែមករា រួមមាន៖មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ៥៨,៥២ក្រាម និង១កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ៥អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលចំនួន ៥អង្គភាព
១ / មន្ទីរ ៖ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ។
២ / បាត់ដំបង ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៨,២៩ក្រាម ។
៣ / កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៦,៧១ក្រាម ។
៤ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤២,៨៣ក្រាម និង១កញ្ចប់តូច ។
៥ / សៀមរាប ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ០,៦៩ក្រាម ៕ ដោយ៖ស តារា