ក្នុងឆ្នាំ២០២២៖​ ការនាំចេញផលិតផលស្បែកជើង​ មានទំហំទឹកប្រាក់ ១.៧ពាន់លានដុល្លារអាមេរិក​

ចែករំលែក៖

ភ្នំពេញ៖ បេី​តាមការបញ្ជាក់ពី​ប្រធានក្រុមសមាគមផលិតស្បែកជើងកម្ពុជា (CFA) អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា៖​ នៅក្នុងឆ្នាំ២០២២ ​តម្លៃនាំចេញផលិតផលស្បែកជើង សម្រេចបានប្រមាណជា ១.៧ ពាន់លាដុល្លារអាមេរិក ​កើនឡើងប្រមាណ ៧.៧ ភាគរយ ​បើធៀបទៅនិងឆ្នាំ២០២១ ហើយទីផ្សារធំ​ជាងគេ មានសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុប។

​ប្រធានក្រុមសមាគមផលិតស្បែកជើងកម្ពុជារូបនេះ​ បានថ្លែង​គូសបញ្ជាក់ថា​​ ការនាំចេញស្បែកជើង នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ ​មានទំហំទឹកប្រាក់ប្រមាណ ​១.៧ លានដុល្លារអាមេរិក កើនឡើងជា ​​៧.៧ ភាគរយ ខណៈកម្ពុជា​បាននាំចេញផលិតផលសរុបប្រមាណជាង​ ២២ ពាន់លាន​ដុល្លារ​អាមេរិក កើនឡើងជាង ១៦ ភាគរយ។

ចំពោះទីផ្សារនាំផលិតផលស្បែកជើងនៅក្នុងឆ្នាំ ២០២៣ វិញ អ្នកឧកញ៉ា លី ឃុនថៃ ​មើលឃើញថា អាចនឹងមានស្ថានភាពថមថយចុះមកវិញខ្លះៗ ​ខណៈដែលការបញ្ជាទិញពីដៃគូរក្រៅប្រទេស នៅ​ក្នុងឆ្នាំ ២០២២ ​បាននាំចូលជាគំហុក ​ដែលធ្វើឲ្យស្ថានភាពនៃការចែកចាយរបស់ពួកគាត់ មិនទាន់អស់ពីស្តុកនៅឡើយ។

សូមជម្រាបថា ​វិស័យឧស្សាហកម្ម ត្រូវបាន​ព្យាករថា ​នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ ២០២៣ ​ប្រហាក់ប្រហែល​ទៅនឹងកំណើនឆ្នាំ​ ២០២២​ ក្នុងអត្រា ៩,០% ដោយសារការ​រំពឹងទុក​លើការបន្តកំណើនរឹងមាំ​ នៃអនុវិស័យកាត់ដេរ​ និងកម្មន្តសាលមិនមែនកាត់ដេរ​ ដោយសារការ​រំពឹងទុក ​លើភាពល្អប្រសើរនៃតម្រូវការខាងក្រៅ​ ជាពិសេសទីផ្សារសហរដ្ឋអាម៉េរិក​ ស្របជាមួយការ​រំពឹងទុកលើការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ដូចជា ​មីយ៉ាន់ម៉ាជាដើម។

...

គួរបញ្ជាក់ថា​ ការដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ​​ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងបន្ថែមក្នុង​អនុវិស័យ​នេះផងដែរ តែយ៉ាងណាមិញ ​ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំ​ឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ​ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន សហរដ្ឋអាម៉េរិក ​និងសហភាពអឺរ៉ុប ​អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print