រដ្ឋបាលក្រុងកំពតបើកវេទិកាសាធារណៈដើម្បីស្វែងយល់ពីតម្រូវការបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពត៖ យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងកំពតដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២៣នេះថានៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលក្រុងកំពតបានបើកវេទិកាសាធារណៈដើម្បីស្វែងយល់ពីតម្រូវការបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពិធិនេះបានប្រារពធ្វើឡើងនៅសង្កាត់ក្រាំងអំពិល ក្រុងកំពតក្រោមអធិបតីភាពលោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត ដោយមានចូលរួមពីលោក អែត សារិទ្ធ អភិបាលរង នៃគណៈអភិបាលក្រុងកំពត និងជាអនុប្រធានក្រុមកាងារ លោក ជា រដ្ឋសាវុន អនុប្រធានក្រុមការងារ រួមជាមួយលោក-លោកស្រីជាសមាជិក សមាជិកាក្រុមការងារចះជួសង្កាត់ក្រាំងអំពិល សរុបចំនួន ២៨នាក់ និងមានប្រជាពលរដ្ឋចូលរួមសរុប ៤៣នាក់។
នៅក្នុងវេទិការនោះដែរ បងប្អូនប្រជាពលរដ្ឋបានលើកនូវសំណូមពរដូចខាងក្រោម ៖
១-លោកស្រី ឡុង ចាន់ភក្រ្តា តំណាងអោយសាលាអនុវិទ្យាល័យតេជោហ៊ុនសែនក្រាំងអំពិល ស្នើសុំថវិកាសាងសង់រោងដាក់ម៉ាស៊ីនចម្រោះទឹកស្អាត ក្នុងសាលារៀន (កំពុងដោះស្រាយ)
២-លោកស្រី ព្រំ ណាគ្រី ស្នើសុំដោះស្រាយបញ្ហាប្រពន្ធ័លូ ផ្លូវមុខវត្តពិជ័យឧត្តុង (ផ្លូវច្រកឆ្កែ) (កំពុងដោះស្រាយ)

...

ក្រោយពីស្តាប់ការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋរួចលោកលាង រឿនសុធី អភិបាលក្រុងកំពតបានទទួលយកសំណូមពរទាំងនេះដើម្បីដោះស្រាយជូន។បន្ទាប់មកក្រុមការងារចុះជួយមូលដ្ឋានសង្កត់ក្រាំងអំពិល បានឧបត្ថម្ភថវិកាដល់ការសាងសង់រោងដាក់ម៉ាស៊ីនចម្រោះទឹកស្អាតមានដូចខាងក្រោម៖
១-លោក លាង រឿនសុធី ឧបត្ថម្ភ ១០០,០០០ រៀល
២-លោក អែត សារិទ្ធ ឧបត្ថម្ភ ១០០,០០០ រៀល
៣-លោក ឈុយ ឆូង ឧបត្ថម្ភ ១០០,០០០ រៀល
៤-លោកស្រី ឈឹម ណារិន ឧបត្ថម្ភ ៥០,០០០ រៀល
៥-លោក ទី គាន ឧបត្ថម្ភ ៥០,០០០ រៀល
៦-លោក ហ៊ុយ ភពរស្មី ឧបត្ថម្ភ ៤០,០០០ រៀល
៧-លោកស្រី ជិន សុភៈឡា ឧបត្ថម្ភ ២០,០០០ រៀល
៨-អង្កការអាក់សិនអេក ឧបត្ថម្ភ ៤០,០០០ រៀល
ដោយសរុបថវិការបាន ៥០០,០០០រៀល៕ ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print