ឥណ្ឌានាំចូលប្រេងឆៅ ពីរុស្ស៊ីរហូតដល់ ១,២លានបារ៉ែលក្នុងមួយថ្ងៃ

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន Bloomberg នៅថ្ងៃទី១៦ខែមករា បានដកស្រង់ទិន្នន័យពីក្រុមហ៊ុនវិភាគថាមពល Vortex ដែលនិយាយថាការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីប្រទេសរុស្ស៊ីបានកើនឡើងដល់កំណត់ត្រា ១,២ លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែធ្នូ ឆ្នាំ ២០២២កន្លងមក ។

កម្រិតនៃការនាំចូលនេះបានកើនឡើង ៣៣ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ នៅពេលដែលឥណ្ឌាបានក្លាយជាអតិថិជនធំបំផុតរបស់រុស្ស៊ី ខណៈដែលលោកខាងលិចកំពុងសម្លឹងមើលការកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលពីប្រទេសរុស្ស៊ី។ បច្ចុប្បន្ន រុស្ស៊ីបានវ៉ាដាច់អុីរ៉ាក់ដើម្បីក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតដល់ឥណ្ឌា។
ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីអុីរ៉ាក់ និងអារ៉ាប៊ីសាអូ៊ឌីតក្នុងខែធ្នូ ឆ្នាំ២០២២ ក៏បានកើនឡើងដែរ ប៉ុន្តែការកើនឡើងនេះមិនគួរឱ្យចាប់អារម្មណ៍ដូចការនាំចូលពីរុស្ស៊ីនោះទេ។ ជាក់ស្តែង ការនាំចេញប្រេងរបស់ប្រទេសអុីរ៉ាក់ទៅកាន់ប្រទេសឥណ្ឌាបានកើនឡើង៧% ក្នុងមួយខែ ដែលឈានដល់៨៨៦ ពាន់បារ៉ែល ហើយការនាំចេញពីអារ៉ាប៊ីសាអូ៊ឌីតបានកើនឡើង១២% ស្មើនឹង ៧៤៨ពាន់បារ៉ែល ។
បន្ទាប់ពីសម្ព័ន្ធមិត្តរបស់អាមេរិក និងលោកខាងលិចបានដាក់តម្លៃពិតានជាផ្លូវការលើការនាំចេញប្រេងឆៅរបស់រុស្ស៊ីចាប់ពីថ្ងៃទី ៥ខែមករា ឥណ្ឌាបានបន្តទិញប្រេងឆៅមួយចំនួនធំពីរុស្ស៊ីដោយបញ្ចុះតម្លៃខ្ពស់ និងជាលើកដំបូងដែលប្រតិបត្តិកិច្ចសន្យាមួយចំនួនក្នុងការនាំចូលពីរុស្ស៊ី។ ប្រេងឆៅចម្រាញ់ចេញពីតំបន់អាក់ទិក៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print