លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលទួលព្រះឃ្លាំងដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ!

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងឯកឧត្តម គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំទួលព្រះឃ្លាំង បានចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលទួលព្រះឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ។

អាគារប៉ុស្តិ៍នគរបាលថ្មីនេះ មានទំហំទទឹង១១ម៉ែត្រ បណ្ដោយ៧ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងតាមលក្ខណៈបច្ចេកទេសក្បួនខ្នាតត្រឹមត្រូវ ស្របតាមគំរូប្លង់របស់ក្រសួងមហាផ្ទៃ និង គ្រោងចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណជិត 20,000$ (ពីរម៉ឺនដុលា្លរអាមេរិក) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជូនតាជី យាយជីចំនួន១៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា១មុឺនរៀល និងក្រម៉ា១ ផងដែរ ។

ជាមួយពិធីក្រុងពាលីបញ្ចុះបឋមសិលានេះ ក៏មានការអញ្ជេីញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ-អធិការរង លោកមេឃុំ ក្រុមប្រឹក្សាឃុំទួលព្រះឃ្លាំង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋទាំង១២ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការកសាងអគាររប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់នេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងនគរបាលឱ្យកាន់តែមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

...

លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់ លោកមេប៉ុស្តិ៍ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលព្រះឃ្លាំងទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ចរបស់យើង ៕ ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print