បច្ចុប្បន្នសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិបាននិងកំពុងហ្វឹកហ្វឺនសិក្ខាកាមកងខេមរភូមិន្ទសរុប៧៤៨នាក់លើជំនាញរក្សាសន្តិភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិឧត្តមសេនីយ៍ឯក ហួតគឹមសាន តំណាងនាយ ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មា ធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិ ភាព បានថ្លែងក្នុងពិធី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការថ្មីៗ ដល់កងត្រៀមប្តូរវេនក្រោមឆ័ត្រអង្គមការសហប្រជាជាតិនិងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីនមនុស្សធម៌ នៅសាលាហ្វឹក ហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ក្រោម អធិតីភាពនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិនិងជា សមាជិកគណៈកម្មាធិការបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅចូលរួមបេសកកម្មបានថ្លែងថា សាលាបានបើកហ្វឹក ហ្វឺននិងបណ្តុះបណ្តាលក្នុងរយៈពេលវែងនិងរយៈពេល ខ្លី លើជំនាញរក្សាសន្តិភាពដោយម្ចាស់ការខ្លួន ឯងព្រម ទាំងក្រោមជំនួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការ ជា មួយបណ្តាប្រទេសជាមិត្តមានដូចជា ចិន,អាមេរិក, បារាំង ឥណ្ឌា ជប៉ុន អូស្រ្តាលី អង់គ្លេស អាល្លឺម៉ង់ មន្ត្រី UNMASS និងTDI ដែលបច្ចុប្បន្នសាលាកំពុងធ្វើការហ្វឹកហ្វឺន ដល់សិក្ខាកាមសរុប៧៤៨នាក់។

លោកហួត គឹមសាន ឱ្យដឹងទៀតថា វគ្គនេះ គឺហ្វឹកហ្វឺនលើជំនាញ បោសសម្អាតមីន, ជំនាញគ្រឿងផ្ទុះ, ជំនាញម៉ាស៊ីនរាវមីនជម្រៅជ្រៅ និងជំនាញបោសម្អាតមីនដោយដៃនិងគ្រឿងចក្រ កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD, IED និងC-IED, វិស្វកម្មស្ពានថ្នល់និងសំណង់អគារ ជំនាញបើកបររថយន្ត គ្រឿងចក្រ រថពាសដែក និងជួសជុលកម្រិតស្រាល ផ្នែកសុខាភិបាល បាញ់គ្រាប់ពិត ក្បួនយុទ្ធវិធី ឋានលេខា លំហាត់របៀបកងទ័ព ភ្លេងបុរាណសិល្បៈប្រពៃណីខ្មែរជាដើម។

...

នាយឧត្តមសីយ៍មាស សាវ៉ន ថ្លែងថាបច្ចុប្បន្នកម្ពុជាបាននឹងកំពុងទទួលផលពីសន្តិភាព និងឯកភាពទឹកដីដ៏ពេញលេញដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ។ ដូចនេះ ក្នុងយុគសម័យថ្មីនេះប្រជាជនកម្ពុជា កំពុងឈានឆ្ពោះក្នុងដំណើរប្រកបដោយក្តីសង្ឃឹមជឿជាក់លើអនាគតភ្លឺស្វាង ក្នុងការការពារជាតិ កសាង និងអភិវឌ្ឍមាតុភូមិរបស់ខ្លួន។ មានសន្តិភាពពេញលេញនេះហើយ កម្ពុជាក៏បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនទៅចូលរួមបេសកកម្មអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ លើ១២បេសកកម្ម ដែល មានកម្លាំងសរុប ៨,៥៣៨នាក់៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print