ការមិនយកចិត្តទុកដាក់គិតគូររឿងផ្លាកសញ្ញា ដាក់បារ៉ាស់ ដើម្បីអោយរថភ្លើងឆ្លងកាត់ផ្លូវជាតិ ជាដើមចម បង្កើតអោយមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង

ចែករំលែក៖

ខេត្តបាត់ដំបង  : យ៉ាងហោចណាស់ក៏មានផ្លាកសញ្ញាចំនួន ៣ ដែលត្រូវបញ្ជាក់ថា, មានផ្លូវរថភ្លើងឆ្លងកាត់ ដើម្បីអោយអ្នកដំណើរ ទាំងថ្មើរជើង អ្នកជិះកង់ បើកម៉ូតូ ឡាន យាន្តជំនិះគ្រប់ប្រភេទ ត្រូវប្រុងប្រយ័ត្ន នូវសុវត្ថិភាពជាចំបង។ ក្នុងនោះសូម្បីតែលើផេកផ្លូវការ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ធ្លាប់បានបង្ហោះណែនាំអំពីបញ្ហានេះ ដើម្បីអោយបងប្អូនចូលរួមអនុវត្តច្បាប់ផ្លាកសញ្ញាចរាចរណ៍ទាំងអស់គ្នា។ ក្នុងនោះធ្លាប់សរសេរថា,

តើអ្នកដឹងទេ ផ្លាកសញ្ញាទាំង៣នេះប្រើប្រាស់យ៉ាងដូចម្តេច?

ផ្លាកសញ្ញាទី១៖ មានផ្លូវរថភ្លើងឆ្លងកាត់ (មួយខ្សែ) សញ្ញានេះ សម្រាប់ សម្គាល់មានផ្លូវរថភ្លើងចំនួនមួយខ្សែឆ្លងកាត់នៅខាងមុខ។ អ្នកបើកបរ ត្រូវទុកសិទ្ធិអទិភាពឱ្យរថភ្លើងឆ្លងកាត់មុន។

ផ្លាកសញ្ញាទី២៖ ឈប់ ដើម្បីផ្ដល់សិទ្ធិអាទិភាពឱ្យគេ (នៅត្រង់ផ្លូវ ប្រសព្វ) សញ្ញានេះសម្រាប់សម្គាល់ផ្លូវបាត់សិទ្ធិ។ អ្នកបើកបរត្រូវឈប់ ទោះបីមាន ឬគ្មានយានជំនិះផ្សេងទៀតឆ្លងកាត់នៅខាងមុខក៏ដោយ។ អ្នកបើកបរអាចបន្តដំណើរទៅមុខបាន លុះត្រាតែផ្លូវដែលត្រូវឆ្លងកាត់ នោះទំនេរ។

ផ្លាកសញ្ញាទី៣៖ ប្រយ័ត្ន! រថភ្លើងឆ្លងកាត់ សញ្ញានេះប្រើសម្រាប់ បញ្ជាក់បន្ថែម ពីប្រភេទគ្រោះថ្នាក់ពិសេសគឺ មានរថភ្លើងឆ្លងកាត់។

ក្រសួង សូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROÅD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ដើម្បីអាចឱ្យមន្ត្រីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។ លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយ ការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរបានផងដែរ។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព។

ទីបំផុត ! ក្រសួងសាធារណការនិងដឹកជញ្ជូន មានបានគិតដល់ចំណុចខាងនេះហើយ ឬនៅ ឬមានដែរ តែមិនទាន់គ្រប់គ្រាន់តាមតម្រូវការ ? 

ជាក់ស្តែង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថភ្លើង កាលពីថ្ងៃទី ១៧  ខែមករា ឆ្នាំ២០២៣  នៅលើកំណាត់ដងផ្លូវជាតិលេខ ៥ វេលាម៉ោង១២ថ្ងៃត្រង់

ចន្លោះបង្គោលគីឡូម៉ែត្រ លេខ 284 ទៅ

បង្គោលគីឡូលេខ 285 ស្ថិតក្នុងក្រុងបាត់ដំបង ទីរួម

ខេត្តបាត់ដំបង តែម្តង ។ បណ្តាលអោយអ្នកបើកបររថយន្តរបួសធ្ងន់ ហើយទាំងរថយន្ត និងរថភ្លើងខូចខាត ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់ពីរបាយការណ៍ក្នុងហេតការណ៍នេះនៅឡើយ។ 

អ្វីដែលបណ្តាលអោយគ្រោះចរាចរណ៍នេះ ទី១- ខាងក្រសួងសាធារណការនិងដឹកជញ្ជូន មិនបានដាក់ផ្លាកសញ្ញាបញ្ជាក់ថា ៖ មានផ្លូវរថភ្លើងឆ្លងកាត់ (មួយខ្សែ) សញ្ញានេះ សម្រាប់ សម្គាល់មានផ្លូវរថភ្លើងចំនួនមួយខ្សែឆ្លងកាត់នៅខាងមុខ។ អ្នកបើកបរ ត្រូវទុកសិទ្ធិអទិភាពឱ្យរថភ្លើងឆ្លងកាត់មុន។ ទី២-អត់មានបារ៉ាស់ដើម្បីទាញបិទបណ្តោះអាសន្ន , ទី៣-អ្នកចាំលើកទង់ អត់ឈ ចំកណ្ដាលផ្លូវជាតិ ដែលត្រូវទុកអោយរថភ្លើងឆ្លងកាត់ គឺ ឈ កន្លែងសួនទៅវិញ  តើអ្នកណាមើលឃើញ ? បញ្ហានេះជាមូលហេតុបង្កើតអោយមានករណីគ្រោះថ្នាក់ ចរាចរណ៍ ដោយយថាហេតុ ។ ដូច្នេះសូមខាងក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់មន្ត្រីជំនាញសិក្សា បញ្ហាចន្លោះប្រហោងទាំងនេះ ដើម្បីកាត់បន្ថយគ្រោះចរាចរណ៍ ក៏ដូចជាអោយបងប្អូនប្រជាពលរដ្ឋ បានដឹងចូលរួមគោរពផ្លាកសញ្ញាចរាចរណ៍ទាំងអស់គ្នា ក្នុងនោះកន្លែងរថភ្លើងឆ្លងកាត់ បើធ្វើផ្លូវស្ពានអាកាសកាន់តែប្រសើរ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print