លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លើកយកនូវ ចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- គណបក្សប្រជាជនកម្ពុជាចោទទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាជនក្បត់ជាតិ៣ជំនាន់ = គណបក្សប្រជាជនកម្ពុជាមិនបានចោទ ថាច់ សេដ្ឋា ថាក្បត់ជាតិទេ តែបើ ថាច់ សេដ្ឋា ចូលជើងទណ្ឌិតក្បត់ជាតិ គឺរួមគំនិតគ្នា?
២- ព្រឹត្តិការណ៍កើតឡើងផ្ទួនៗ = ដោយសារក្រុមមេដឹកនាំភ្លើងទៀនបង្កើតបញ្ហាផ្ទួនៗដែរ?
៣- គង់ គាំ ជាអ្នកនយោបាយជើងចាស់មានពិសោធន៍ = ពិសោធន៍ខាងចាញ់?
៤- សិទ្ធិបញ្ចេញមតិមិនទាន់ធានាបាន = ចំពោះអ្នកដែលបំពានមាត្រា៣១និងមាត្រា៤១ជំពួកទី៣នៃរដ្ឋធម្មនុញ្ញ?
៥- ការបានជួបជាមួយឯកឧត្តម ហ៊ុន ម៉ាណែត = មិនមែនចេះតែធ្វើអ្វីបានតាមចិត្តទេ?
៦- ការចេញសែកអត់លុយជារឿងព្រហ្មទណ្ឌ = មិនមែនជារឿងរដ្ឋប្បវេណីយ៍ទេ?
៧- បទល្មើសទាំងឡាយត្រូវដោះស្រាយជាបន្ទាន់តាមផ្លូវច្បាប់និងនីតិវិធី = មិនអាចរង់ចាំដោះស្រាយក្រោយការបោះឆ្នោតទេ?
៨- សុន ឆ័យ ថាហិរញ្ញវត្ថុមិនប៉ះពាល់ទេនៅដដែល = អ្នកក្រៅកុំនិយាយថាហិរញ្ញវត្ថុបក្សភ្លើងទៀនត្រូវបក្សកាន់អំណាចធ្វើឲ្យរីងស្ងួត?
៩- សុន ឆៃ ថាមិនធ្វើបាតុកម្មនិងមិនប្រើពាក្យធ្ងន់ជាខ្មាំងសត្រូវទេ = តែ សុន ឆៃ បែរជាចោទគណបក្សប្រជាជនកម្ពុជាថាជាចោរលួចសន្លឹកឆ្នោតដូចចោរលួចគោលួចក្របី?
១០- រាជរដ្ឋាភិបាលកម្ពុជាមិនបានរំលោភលើបក្សភ្លើងទៀនទេ = ការនិយាយថាគណបក្សប្រជាជនកម្ពុជាបំពានលើបក្សភ្លើងទៀនគឺជាការបំផ្លើស? ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print