ក្លិប Wolverhampton Wanderers បានយល់ព្រមលើតម្លៃខ្លួន៤.៤លានផោនសម្រាប់ក្លិប Paris St-Germain ក្នុងការនាំយកខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញ Pablo Sarabia។
កីឡាករវ័យ៣០ឆ្នាំរូបនេះបានពិនិត្យសុខភាពនៅក្លិប Wolves កាលពីថ្ងៃអង្គារ និងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំកន្លះដោយក្លាយជាកីឡាករទី៣របស់ពួកគេក្នុងទីផ្សារដោះដូរកីឡាករ។
គាត់បានចូលរួមជាមួយ PSG ពីក្លិប Sevilla ក្នុងឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមករកបាន១១គ្រាប់ក្នុងការបង្ហាញខ្លួន៣៥ដងនៅក្លិប Ligue 1 ។
Sarabia ដែលបានចំណាយពេលរដូវកាល២០២១–២០២២ ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្លិប Sporting Lisbon បានលេងម្តងឲ្យជម្រើសជាតិអេស្ប៉ាញនៅ World Cup កាលពីឆ្នាំមុន។ ចាប់តាំងពីបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០១៩ គាត់បានបង្ហាញខ្លួន២៦ប្រកួតស៊ុតបញ្ចូលទីបាន៩គ្រាប់។
គាត់ត្រូវបានគេស្គាល់យ៉ាងច្បាស់ចំពោះគ្រូបង្វឹក Wolves លោក Julen Lopetegui តាមរយៈពេលវេលារបស់គាត់នៅក្នុងក្រុមជម្រើសជាតិ ហើយផ្លូវរបស់ពួកគេបានឆ្លងកាត់យ៉ាងខ្លីនៅ Sevilla ។
ទោះបីជាយ៉ាងណាក៏ដោយ Sarabia មិនដែលបានលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Sevilla លោក Lopetegui មុនពេលចូលរួមជាមួយ PSG នោះទេ។
ក្លិបបានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិហ្គាបុង Mario Lemina ពី Nice កាលពីថ្ងៃសុក្រ ខណៈដែលកាលពីខែធ្នូពួកគេបានចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ក្នុងកិច្ចសន្យាខ្ចីជើងដំបូងពី Atletico Madrid ៕ (រូបភាព ៖BBC Sport)