ទីតាំងបង្កប់ល្បែងផ្ទះ២ល្វែងផ្លូវ៤៧៤ មួយកន្លែង យីហោ៣៦៥ ក្នុងខណ្ឌចំការមន លក្ខណទ្រង់ទ្រាយធំ

ចែករំលែក៖

ភ្នំពេញ : ល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេតមួយកន្លែង យីហោ ៣៦៥ បើកដំណើរការទទួលអ្នកចូលលេងវិញហើយ! អាជ្ញាធរមិនទាន់មានចំណាត់ការនៅឡើយ!? ទីតាំងបង្កប់ល្បែងស៊ីសងខាងលើ ដូចជាកាស៊ីណូ ផ្លូវលេខ៤៧៤ ក្រុម២៥ ភូមិ៨ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ បានបើកសម្ពោធ ដំណើរការវិញហើយ ហេតុអ្វីក៏អាជ្ញាធរមូលដ្ឋានខណ្ឌចំការមន មិនបង្ក្រាប ទីតាំងបង្កប់ល្បែងស៊ីសង ដូចជាកាស៊ីណូ តើលោកអធិការខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមនដែរទើបនិងឡើងថ្មី មានដឹងដែរឬទេ? ជាពិសេស លោក ហុង ចាន់ថេង នាយប៉ុស្តិ៍សង្កាត់បឹងត្របែក ដែលជាអ្នកគ្រប់គ្រងនៅគៀកជាងគេ មានដឹងដែរឬទេ? រឺមួយក៏ជាឆ្នាំងបាយបានជាមិនបង្ក្រាប?

ប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីអាជ្ញាធរ មិនចូលរួម ធ្វើអោយ ភូមិ សង្កាត់ ខណ្ឌ គ្មានអំពើចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ដោយពលរដ្ឋទទូចស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌចំការមន ជួយបង្ក្រាបទីតាំងល្បែងស៊ីសងបើកដំណើរ២៤ម៉ោងលើក២៤ម៉ោង ដែលសង្ស័យមានបង្កប់ល្បែងស៊ីសងតាមអនឡាញ និងមានល្បែងស៊ីសងជាច្រើនទៀតនៅក្នុងទីតាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងមូលដ្ឋានខណ្ឌចំការមន នេះផងដែរ គេសង្កេតឃើញថា ទីតាំងល្បែងស៊ីសង ជាច្រើនកន្លែងកំពុងបើកដំណើរការយ៉ាងរលូន ហេតុអ្វីសមត្ថកិច្ចមិនបង្ក្រាប។

...

គួររំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង៕ ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print